ព័ត៌មានជាតិ
កំណាត់ផ្លូវខេត្តលេខ ៣៧១ នៅស្រុកឆ្លូង អនុវត្តការស្ថាបនាកែលម្អសម្រេចបាន ៩២%
កំណាត់ផ្លូវខេត្តលេខ ៣៧១ នៅស្រុកឆ្លូង បានកំពុងកែលម្អលើកកម្ពស់កម្រិតគុណភាពផ្លូវក្រាលកៅស៊ូប្រភេទ DBST ដែលមានប្រវែង ១,៧៦០ម ទទឹង ៧ម ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ សម្រេចបាន ៩២ % ។
គម្រោងខាងលើនេះ ប្រើប្រាស់រយៈពេល ៦ ខែក្នុងការអនុវត្ត ហើយគ្រោងញ្ចប់និងដាក់ឲ្យប្រើប្រាស់នៅចុងខែកក្តដា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ នេព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦។


ពលរដ្ឋរស់នៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង បានឲ្យដឹងថា ក្រៅពីមានផ្លូវកៅស៊ូល្អស្អាត ស្ពានមួយកន្លែងតាមផ្លូវខត្តនេះពីដើមឡើយប្រជាពលរដ្ឋរួមគ្នាធ្វើស្ពានឈើ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនបណ្តោះអាសន្ន ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកស្ពានឈើនោះក៏ចាស់ទ្រុឌទ្រោម រួចក៏បានសាងសង់ជាស្ពានដែកប៉ាឡេដល់ពេលបច្ចុប្បន្នបានប្រែក្លាយរូបរាងជាស្ពានបេតុងដ៏រឹងមាំថែមទៀត។
កំណាត់ផ្លូវខេត្តលេខ ៣៧១ ខាងលើនេះ គឺជាសសៃឈាមដ៏សំខាន់តភ្ជាប់គ្នារវៀងស្រុកឆ្លូង ខេត្តក្រចេះ ជាមួយនឹងស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ផងដែរ៕


អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


