សេដ្ឋកិច្ច
ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់
ភ្នំពេញ៖ ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ានក្នុងវិស័យផលិតស៊ីម៉ងត៍និងគ្រឿងសម្ភារៈសាងសង់ បានបន្តផ្ដល់ការគាំទ្រដល់សិស្សនិស្សិតកម្ពុជាដើម្បីជួយពួកគេឲ្យសម្រេចក្ដីសុបិនរបស់ខ្លួន សម្រាប់ការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ចំនួន ១១២នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ ។
អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុននៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង ១០០នាក់ជាសិស្សវិទ្យាល័យ ។

ថ្លែងនៅក្នុងពិធីប្រគល់អាហារូបករណ៍ដែលធ្វើឡើងនៅការិយា ល័យកណ្ដាលរបស់ SCG នៅភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នៅក្រោមកម្មវិធី«អេសស៊ីជី ចែករំលែកក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដល់សិស្សនិងនិស្សិតកម្ពុជាជាច្រើននាក់ ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ។
លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយជួយដល់យុវជនកម្ពុជាក្មេងៗ សម្រេចនូវក្ដីសុបិនរបស់ពួកគេក្នុងការស្វែងរកចំណេះវិជ្ជាខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួ ។»
«សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ប្ដេជ្ញាបន្តជួយគាំទ្រដល់សិស្សនិស្សិតកម្ពុជាជាបន្តទៀត ។»
លោក វីរុត ក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានទទួលអាហារូបករណ៍ ឲ្យតាំងចិត្តខិតខំរៀនសូត្រឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដើម្បីជួយអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត ។
កញ្ញា អ៊ី ចំណាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក បាននិយាយថា
អាហារូបករណ៍នេះ«ជួយសម្រាលបន្ទុកចំណាយលើការសិក្សារបស់ខ្ញុំ និងជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន» ។
អ្នកទទួលអាហារូបករណ៍មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។

និស្សិត ឃឿន ឡាំងហេង បាននិយាយដូច្នេះថា «អាហារូបករណ៍នេះសំខាន់ណាស់ចំពោះខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាពឲ្យខ្ញុំបន្តការសិក្សានៅសាកលវិទ្យាល័យទេ ។ អាហារូបករណ៍ជួយដល់ថ្លៃសាលានិងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ ។»
ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្សនិស្សិតកម្ពុជាសរុបជាង ១៥០០នាក់ហើយ ហើយនៅឆ្នាំនេះ ជាឆ្នាំពិសេសបន្តិច ដោយសិស្សនិស្សិតបានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួលឧបករណ៍ tablet ម្នាក់មួយគ្រឿងសម្រាប់ការសិក្សាតាមអនឡាញរបស់ពួកគេ ផងដែរ ។
ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួនក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បានធ្វើកិច្ចការជាច្រើនដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់មកពីបណ្ដាខេត្តក្រុងនៅទូទាំងកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលមេជាងសំណង់របស់ខ្លួន ។

ក្រុមហ៊ុនក៏បានបរិច្ចាគសម្ភារៈសាងសង់ដល់សាលារៀននិងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់សកម្មភាពបណ្ដុះបណ្ដាលនិងអប់រំប្រជាជនកម្ពុជាជាច្រើនទៀត ផងដែរ ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


