សេដ្ឋកិច្ច
មន្ត្រីអះអាងថា ការផ្គត់ផ្គង់តម្រូវការសត្វជ្រូក សម្រាប់បុណ្យចូលឆ្នាំចិន ពុំមានការខ្វះខាតនោះទេ
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានអះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ សម្រាប់យកទៅលក់នៅលើទីផ្សារ នឹងមិនមានការខ្វះខាតនោះទេ ហើយតម្លៃ ក៏មិនឡើងថ្លៃពេកដែរ។
ការអះអាងនេះ បន្ទាប់ពីមានការមជ្ឈដ្ឋានខ្លះ បានលើកឡើងអំពីការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់សត្វជ្រូក ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ជាពិសេសអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំចិនតែម្ដង។
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី ១៨ ខែមករានេះថា ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ ដើម្បីយកទៅលក់នៅលើទីផ្សារ សម្រាប់បុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ពុំមានការខ្វះខាតនោះទេ ដោយសារតែអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគមអ្នកចិញ្ចឹមសត្វ ក៏ដូចជាអ្នកនាំចូលផងដែរ។

ពាក់ព័ន្ធនឹងតម្លៃសាច់ជ្រូក សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ នឹងមិនមានការឡើងថ្លៃខ្លាំង នោះដែរ។ លោក តាន់ ផាន់ណារ៉ា បានអះអាថា «ខ្ញុំគិតថា តម្លៃមិនឡើងប៉ុន្មានទេ ព្រោះយើងបានធ្វើការជាមួយគ្នា និយាយឲ្យចំទៅអនុសាសន៍ណែនាំ របស់ឯកឧត្ដមរដ្ឋមន្ត្រី យើងធ្វើការដើម្បីកសិករ ហើយក៏ដើម្បីអ្នកបរិភោគដែរ អញ្ចឹងយើងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគម ជាមួយអ្នកិចិញ្ចឹមសត្វ អញ្ចឹងមិនមានអ្វី ដែលឡើងខុសប្រក្រតីទេ»។
អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ តម្លៃជ្រូករស់ក្នុង ១គីឡូក្រាមតម្លៃលើស ១០,០០០រៀលបន្តិចបន្តួច ទៅតាមកន្លែងផ្សេងៗគ្នា។ យ៉ាងណាក៏ដោយលោក តាន់ ផាន់ណារ៉ា បានគូសបញ្ជាក់ថា រយៈពេល ២ខែមកហើយ ដែលពុំមានការនាំចូលសត្វជ្រូករស់មកពីប្រទេសជិតខាង តែលោកថាមិនមែនជាការបិទការនាំចូល នោះទេ។
មន្ត្រីរូបនេះ បានបញ្ជាក់ដូច្នេះថា «យើងអត់បិទទេ កុំយល់ច្រឡំពាក្យនិយាយតៗគ្នា ថា បិទនេះ វាមិនមែនបិទទេ អានេះគឺជាការងារ ដែលសមាគមចិញ្ចឹមសត្វ ខ្ញុំ អគ្គនាយកដ្ឋាន ហើយនិងអ្នកនាំចូល យើងធ្វើការជាមួយគ្នា អញ្ចឹងយើងពិភាក្សាគ្នាទៅយើងឃើញថា ការផ្គត់ផ្គង់របស់យើងហ្នឹង វាគ្រប់គ្រាន់ហើយ អញ្ចឹងយើងអត់នាំចូល ចឹងបានក្រុមនាំចូល គាត់អត់នាំចូល ប៉ុន្តែយើងអត់មាននិយាយជាមួយប្រទេសគេ ថាយើងបិទ យើងអីទេ កុំយល់ច្រឡំរឿងហ្នឹង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


