ព័ត៌មានជាតិ
មកដឹងតម្លៃអយស្ទ័រ ដែលដាក់លក់ជាប្រចាំ ក្នុងសង្កាត់កោះតូច ក្រុងបូកគោ
អយស្ទ័រ ជាអាហារគ្រឿងសមុទ្រមួយប្រភេទ ដែលគេនិយមចូលចិត្តបរិភោគ ពិសេសយកធ្វើជាគ្រឿងក្លែម។ អយស្ទ័រ មានរសជាតិឆ្ងាញ់ មិនចាញ់គ្រឿងសមុទ្រឯទៀតនោះទេ ហើយផ្សំគ្រឿងអយស្ទ័រ ដូចជា៖ ការបុកទឹកត្រីមានរសជាតិហឹរ ខ្ទឹមបំពងឈ្ងុយ ផ្សំនឹងបន្លែស្លឹក,ត្រួយ ក្ទម្ព(ឬកន្ធំថេត) ធ្វើឲ្យអយស្ទ័រមានរសជាតិឆ្ងាញ់មិនធម្មតាឡើយ។
ចែ លីម អ្នកលក់អយស្ទ័រ នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ដឹង នៅរសៀលថ្ងៃទី ២៦ ខែមករានេះថា អយស្ទ័រ ដែលគាត់ដាក់តាំងលក់ នៅតាមដងផ្លូវជាតិលេខ ៣ កំពត-វាលរេញ មានអនាម័យល្អ ដោយបានសម្រិតសម្រាំងជា ៣ប្រភេទ គឺលេខ ១ លេខ ២ និងលេខ ៣។ ចំពោះអយស្ទ័រ ប្រភេទលេខ ១ ក្នុងមួយគ្រាប់ មានតម្លៃ ៦០០រៀល។ ប្រភេទលេខ ២ ក្នុងមួយគ្រាប់ តម្លៃ ៤០០រៀល។ អយស្ទ័រ ប្រភេទលេខ ៣ ក្នុងមួយគ្រាប់ តម្លៃត្រឹម ៣០០រៀលប៉ុណ្ណោះ។
អ្នកលក់អយស្ទ័រខាងលើ បានបញ្ជាក់ទៀតថា ការនេសាទអយស្ទ័រ ពិតជាមានការលំបាកណាស់ ដោយអ្នកនេសាទ ត្រូវមុជទឹករក និងវាយបំបែកចេញ ពីក្រហែងថ្មយកដាក់លើទូក រួចដឹកមកច្រាំង ទើបដឹកជញ្ជូនបន្តមកកន្លែងលក់។ បន្ទាប់មកនាំគ្នា វាយបំបែកយកសំបកម្ខាងចេញ បន្ទាប់មកជញ្ជូនតម្រៀបក្នុងកេះស្នោ ដើម្បីក្លាស្សេសម្រាប់លក់ជូនអតិថិជន ដែលនិយមចូលចិត្ត ជាពិសេសអ្នកដំណើរទេសចរ ដែលមកពីគ្រប់បណ្តាខេត្ត។ រីឯសំបកអយស្ទ័រ ក៏មានប្រយោជន៍ដែរ គឺជញ្ជូនទុកមួយកន្លែងសម្រាប់លក់ឲ្យឈ្មួញ។
ចែ លីម បានបន្តថា ការលក់អយស្ទ័រគ្រប់ប្រភេទ គឺអ្នកលក់នឹងហ្វ្រីជូនទឹកត្រី និងខ្ទឹមបំពង។ ចំណែកត្រួយកន្ធំថេត អតិថិជនអាចជួយទិញថែមបាន ព្រោះទីតាំងលក់អយស្ទ័រគ្រប់កន្លែង សុទ្ធតែមានលក់ស្លឹកកន្ធំថេត និងគ្រឿងសមុទ្រមួយចំនួនទៀត ផងដែរ។
ក្នុងខណៈនេះ ចែ លីម ជាអាជីវករលក់អយស្ទ័រ នៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ ដែលធ្វើដំណើរឆ្លងកាត់ តាមដងផ្លូវជាតិលេខ ៣ កំពត-វាលរេញ ជួយទិញអយស្ទ័ររបស់អ្នកស្រី យកទៅពិសារពិតជាមិនខកបំណងឡើយ ព្រោះអយស្ទ័រ ដែលដាក់លក់នៅទីនោះសុទ្ធតែស្រស់ៗ ល្អ គ្មានប្រើសារធាតុគីមី ថែមទាំងមិនក្លែងបន្លំនូវគុណភាព ដើម្បីកេងយកចំណេញពីអតិថិជននោះ ឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


