Connect with us

សេដ្ឋកិច្ច

មកឈ្វេងយល់បណ្ណបួនប្រភេទ ដែលយើង​ប្រើប្រាស់រាល់ថ្ងៃ

បានផុស

នៅ

បណ្ណ គឺជាមធ្យោបាយចាយវាយទំនើបមួយ ដោយមិនចាំបាច់កាន់លុយក្រដាសផ្ទាល់ឡើយ។ បណ្ណផ្តល់ភាព​ងាយស្រួលក្នុងការទូទាត់ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ បើតាមធនាគារជាតិ បានឱ្យដឹង បណ្ណដែលយើង​ប្រើប្រាស់សព្វថ្ងៃ គឺមានចំនួន ០៤ប្រភេទ រួមមាន បណ្ណឥណទាន បណ្ណឥណពន្ធ បណ្ណ ATM ដែលជាបណ្ណរបស់ធនាគារ ហើយមួយប្រភេទទៀត ជាបណ្ណបង់ប្រាក់ជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប័ណ្ណឥណទាន (Credit Card)

ជាបណ្ណ ដែលផ្តល់សិទ្ធិឲ្យអតិថិជនប្រើប្រាស់ សម្រាប់ធ្វើការទូទាត់ សងលើការទិញទំនិញនិងសេវា ផ្សេងៗដោយផ្អែក​លើការសន្យាសងប្រាក់វិញរបស់អ្នកកាន់បណ្ណលើការទិញទំនិញនិងសេវានេះ។ អ្នកចេញបណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់បណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញ និងសេវា ឬដកសាច់ប្រាក់ សម្រាប់ប្រើប្រាស់ជាមុន​រហូតដល់កម្រិត ឥណទាន ដែលបានផ្តល់ឲ្យហើយ ដល់ថ្ងៃ កំណត់ គឺត្រូវទូទាត់សងធនាគារវិញ។ ធនាគារពា​ណិជ្ជជាច្រើន​បានផ្តល់ទៅឱ្យអតិថិជន របស់ពួកគេនូវបណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master ។

បណ្ណឥណពន្ធ (Debit Card)

ជាបណ្ណមួយប្រភេទ ដែលអាចទូទាត់ជំនួសឱ្យសាច់ប្រាក់នៅពេលទិញទំនិញ។ បណ្ណឥណពន្ធនេះ គេអាចហៅបានថា ជាមូលប្បទានបត្រអេឡិចត្រូនិក ដោយសារតែសាច់ប្រាក់ត្រូវបានដកដោយផ្ទាល់ចេញពីគណនីរបស់អ្នកកាន់បណ្ណតាម​កម្រិតសមតុល្យដែលនៅសល់ក្នុងគណនីធនាគារ ។ បណ្ណឥណពន្ធ ក៏អាចឱ្យអ្នកកាន់បណ្ណដកសាច់ប្រាក់​ពីគណនី​ប្រាក់​បញ្ញើរបស់​ពួកគេតាមរយៈម៉ាស៊ីន ATM ដោយបំពេញមុខងារជាបណ្ណ ATM ។

បណ្ណ ATM

ជាបណ្ណ ដែលអាចប្រើបានជាមួយម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការ ដូចជា ការមើលសមតុល្យគណនី និងការដកប្រាក់ជាដើម។បណ្ណនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងបណ្ណឥណពន្ធដែរ ព្រោះថាបណ្ណនេះ ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅគណនីធនាគារមួយ ប៉ុន្តែមិនអាចត្រូវបានប្រើសម្រាប់ទិញទំនិញបាននោះទេ ។ បើសិនចង់ទិញទំនិញ លុះត្រាតែយកកបណ្ណនេះ ទៅដកលុយចេញពីទូATM សិនទើបអាចទិញបាន។

បណ្ណបង់ប្រាក់ជាមុន៖

ជាបណ្ណមួយប្រភេទ ដែលតម្រូវឱ្យអតិថិជនដាក់សាច់ប្រាក់ជាមុនសិន ទើបអាចប្តូរយកបណ្ណមកប្រើប្រាស់ទិញទំនិញ និងសេវាបាន នៅកន្លែងដែលគេបានកំណត់។ ជាទូទៅ បណ្ណមួយប្រភេទនេះ គឺគេនិយមប្រើនៅផ្សារទំនើប កន្លែងញ៉ាំអាហារ និងការប្រើប្រាស់សេវាសាធារណៈដូចជាឡានក្រុងជាដើម។ ប៉ុន្តែនៅក្នុងករណីខ្លះ បណ្ណនេះ ត្រូវបានរៀបចំឡើងសម្រាប់ប្រើតែនៅលើប្រព័ន្ធអ៊ីនធឺណេតប៉ុណ្ណោះ ដូច្នេះហើយវាអាចមិនមានរូបរាងជារូបវ័ន្តនោះទេ។ ជាធម្មតា ការប្រើប្រាស់បណ្ណបង់ ប្រាក់ជាមុនទាំងនេះរួមមាន បណ្ណទូរសព្ទ បណ្ណអំណោយ និងបណ្ណធ្វើដំណើរជាដើម។

ជារួមសរុបមក នាពេលបច្ចុប្បន្នភាព បណ្ណ គឺមានភាពពេញនិយមជាខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងការទូទាត់ទំនិញ សេវាផ្សេងៗ និងសម្រាប់ធ្វើការដកប្រាក់ចេញពីទូរ ATM៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម