សេដ្ឋកិច្ច
ផលសម្បុកត្រចៀកកាំថយចុះ តែការចិញ្ចឹមកើនឡើង និងសម្បូរទីផ្សារ
បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ បង្កផលលំបាកដល់ការចិញ្ចឹមសត្វត្រចៀកកាំ ជាពិសេសរយៈពេល៣ខែចុងក្រោយនេះ មានព្យុះភ្លៀងច្រើន ដែលធ្វើឱ្យការប្រមូលផលសម្បុកត្រចៀកកាំធ្លាក់ចុះ ប៉ុន្តែអ្នកចិញ្ចឹមមានការកើនឡើង និងសម្បូរទីផ្សារ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា ការចិញ្ចឹមសត្វត្រចៀកកាំ បច្ចុប្បន្នមានការផុលផុសខ្លាំង ក្រោយពីកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយភាគីចិន ក្នុងការនាំចេញសម្បុកត្រចៀកកាំ។
ជាមួយនឹងកំណើននៃការចិញ្ចឹមនេះ លោក កុកធាន បានគូសបញ្ជាក់ថា សព្វថ្ងៃសមាគមជំរុញឱ្យអ្នកចិញ្ចឹម ប្រឹងប្រែងផលិតសម្បុកត្រចៀកកាំឱ្យបានច្រើន ជាជាងការកែច្នៃ ព្រោះបច្ចុប្បន្នការផលិតនៅមានកម្រិត មិនទាន់បានច្រើននៅឡើយ។

លោក ស៊ុយ កុកធាន បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្លាំងក្នុងការផលិតសម្បុកត្រចៀកកាំ ហើយគុណភាពល្អជាងគេ បើធៀបប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែមិនមានការបំពុលបរិយាកាសច្រើន។
ប្រធានសមាគមរូបនេះ ប៉ាន់ស្មានថា កម្ពុជា អាចផលិតបានសម្បុកត្រចៀកកាំប្រមាណ ៥០តោនក្នុងមួយឆ្នាំ ដែលជាបរិមាណនេះ នៅតិចតួចនៅឡើយ។
ពាក់ព័ន្ធនឹងតម្លៃលោកបញ្ជាក់ថា សម្បុកដែលមិនទាន់កែច្នៃ មានតម្លៃចន្លោះពី ៦២០-៦៥០ដុល្លារ ក្នុងមួយគីឡូ។ លោក កុកធាន រំពឹងថា ក្រោយពេលមានការនាំចេញទៅទីផ្សារប្រទេសចិន តម្លៃអាចនឹងកើនដល់ ១ពាន់ដុល្លារ ក្នុងមួយគីឡូក្រាម។
លោក ជា ស្រ៊ុនហាក់ អ្នកចិញ្ចឹមសត្វត្រចៀកកាំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់កម្ពុជាថ្មីថា ការចិញ្ចឹមសត្វត្រចៀកកាំអាចផ្តល់ចំណូលជួយសេដ្ឋកិច្ចគ្រួសារបានច្រើន ខណៈដែលលោកទើបតែចាប់ផ្តើមចិញ្ចឹម តែអាចរកចំណូលបានខ្លះហើយ ពីរបរនេះ។

សព្វថ្ងៃលោក ស៊្រុនហាក់ មានផ្ទះត្រចៀកកាំមួយ និងគ្រោងធ្វើពីរទៅបីផ្ទះទៀត នៅខេត្តកណ្តាល។ ផលពីសត្វត្រចៀកកាំ បានផ្តល់ចំណូលប្រមាណ ២០០-៣០០ដុល្លារ ក្នុងមួយខែ ដល់លោក ស្រ៊ុនហាក់ ខណៈការចំណាយអស់ត្រឹម ៥០ដុល្លារប៉ុណ្ណោះ ចំពោះថ្លៃទឹកភ្លើង។ លោកគូសបញ្ជាក់ថា របរនេះមិនពិបាកនោះទេ ពោលគឺអ្នកចិញ្ចឹម អាចមានពេលទៅធ្វើអ្វីផ្សេងបន្ថែមទៀតបាន។
ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា កម្ពុជានៅក្មេងខ្ចីក្នុងការផលិតសម្បុកត្រចៀកកាំ ដែលទាមទារផ្នែកបច្ចេកទេសជាច្រើន។ ដោយសារមូលហេតុនេះ លោក ស៊ុយ កុកធាន នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅសិក្សាបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី អំពីបច្ចេកទេសនៃការចិញ្ចឹម និងការបង្កើតរោងចក្រកែច្នៃសម្បុកត្រចៀកកាំនៅកម្ពុជា ដើម្បីទទួលបានគុណភាពល្អ សម្រាប់នាំចេញទៅចិន។
គិតត្រឹមឆ្នាំ ២០២០ ផ្ទះត្រចៀកកាំនៅទូទាំងប្រទេស មានចំនួនជិត ១០០០ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោ-១,៥តោន ក្នុងមួយខែ។ បើធៀបនឹងប្រទេសក្នុងតំបន់ ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឃើញថា សម្បុកត្រចៀកកាំរបស់កម្ពុជា នៅមានបរិមាណតិចនៅឡើយ។ នេះបើយោងតាមស្ថិតិរដ្ឋបាលព្រៃឈើ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


