Connect with us

ព័ត៌មានជាតិ

តើ​ការ​ធានារ៉ាប់រង​ការ​ធ្វើ​កសិកម្ម​ មាន​ដំណើរ​យ៉ាងណា​ខ្លះ?

បានផុស

នៅ

​ពាក់ព័ន្ធ​ក្រុមហ៊ុន​ផ្តល់​សេវាកម្មធានារ៉ាប់រង​​នៅ​កម្ពុជា​​ ក៏​មានក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​លើ​ការ​ធ្វើ​កសិកម្ម ដែល​ជា​វិស័យ​ចម្បងមួយ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី លីហួង ប្រធាន​គណៈកម្មការ​អប់រំ នៃ​សមាគម​ធានារ៉ាប់រង​កម្ពុជា

ថ្លែង​នៅ​ក្នុង​វេទិកា​ចែក​រំលែក​ព័ត៌មាន​អំពី «បច្ចុប្បន្នភាព​នៃ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​ជាមួយ​ក្លិប​អ្នក​កាសែត​កម្ពុជា»​លោក នី លីហួង ប្រធាន​គណៈកម្មការ​អប់រំ នៃ​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​ពន្យល់​ពី​ដំណើរការ​ការ​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​លើ​ការធ្វើ​​កសិកម្ម​ដែល​បាន​អនុវត្ត​ជាង ១០ ឆ្នាំ​មកហើយ​​ក្នុង​ប្រទេស​កម្ពុជា​។

លោក នី លីហួង បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ធានារ៉ាបរង​លើ​ការ​ធ្វើ​កសិកម្ម​ គឺ​អនុវត្ត​ទៅ​លើ​ការ​ដាំដុះ​ដំណាំកសិកម្ម​​មួយ​ចំនួន​ដូចជា​ស្រូវ ពោត ដំឡូងមី​ ស្វាយចន្ទី​ កៅស៊ូ​ជាដើម។

ការ​ធានារ៉ាប់រង​លើ​ការ​ធ្វើ​កសិកម្ម​ មាន​​ការ​ធានា​លើ​កត្តា​ប្រែប្រួល​អាកាសធាតុ ទៅ​លើ​ទិន្នផល​ជាដើម។ បន្ថែម​ពី​នេះ ក៏​អាច​ធានា​ទៅលើ​ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​ផង​ដែរ។ នេះបើតាមលោក នី លីហួង។

យ៉ាងណាមិញ លោក នី លីហួង បាន​គូស​បញ្ជាក់ថា ​ការ​ធានារ៉ាប់រង​​លើ​ការធ្វើ​កសិកម្ម​ មិន​ទាន់​អនុវត្ត​បាន​ទូលំទូលាយ​នោះ​ទេ ដោយសារ​ការ​ធានារ៉ាប់រង​លើ​ការ​​​ធ្វើ​កសិកម្ម​ខុស​ប្លែក​ពី​ធានារ៉ាប់រង​ផ្សេង​ទៀត។ ​ធានារ៉ាប់រង​លើ​​ការ​ធ្វើ​កសិកម្ម​​អាស្រ័យ​លើ​ទីតាំង​ជាក់ស្ដែង ស្ថានភាព ​អាកាសធាតុ ប្រភេទ​ដំណាំដាំដុះ​ ប្រភេទ​ដី​ដែល​ខុស​គ្នា​ពីតំបន់មួយទៅ​តំបន់មួយ​តាម​ភូមិ ស្រុក​ ខេត្តនីមួយៗ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម