សេដ្ឋកិច្ច
សន្ទុះសេដ្ឋកិច្ច ចិន ធ្លាក់ចុះខ្លាំងនៅក្នុងខែឧសភា
នៅដើមឆ្នាំនេះសេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើនស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ប៉ុន្តែរហូតដល់ខែឧសភា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ បែរជាមានការធ្លាក់ចុះទៅវិញ ជាពិសេសលើផលិតផលឧស្សាហកម្ម និងការលក់រាយដែលមិនអាចសម្រេចបានតាមការព្យាករណ៍ទុកពីមុន ។

ចូលមកដល់ត្រីមាសទី២ សេដ្ឋកិច្ចចិនហាក់បីដូចជាបាត់បង់សន្ទុះដែលជំរុញឲ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់សំខាន់ៗមួយចំនួន ។ យោងតាមទិន្នន័យស្ថិតិជាតិបានឲ្យដឹងថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៣.៥ ភាគរយក្នុងខែឧសភា ប៉ុន្តែយឺតជាងខែមេសាដែលមានដល់ ៥.៦ ភាគរយ ហើយក៏ទាបជាងការព្យាករណ៍របស់សារព័ត៌មាន Reuters ដែលមាន ៣.៦ ភាគរយ ។ ជាមួយគ្នានេះ ការលក់រាយនៅក្នុងខែឧសភា សម្រេចបានតែ ១២.៧ ភាគរយប៉ុណ្ណោះ ដែលទាបជាងខែមេសាមានដល់ ១៨.៤ ភាគរយ ។
ទន្ទឹមនោះ កំណើនប្រាក់កម្ចី និងការលក់ផ្ទះ ក៏កំពុងបង្ហាញពីភាពទន់ខ្សោយសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះផងដែរ ខណៈទិន្នផលដែកថែបបានធ្លាក់ចុះដូចគ្នានៅក្នុងខែឧសភា ចំណែកទិន្នផលធ្យូងថ្មប្រចាំថ្ងៃ បានធ្លាក់ចុះទាបជាងខែមេសាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Jones Lang LaSalle បាននិយាយថា តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ និងតម្រូវការខាងក្រៅដែលកំពុងធ្លាក់ចុះ អាចរំខានដល់សន្ទុះសេដ្ឋកិច្ចក្នុងប៉ុន្មានខែខាងមុខ ដែលធ្វើឲ្យចិនមានគន្លងនៃការងើបឡើងវិញបន្តិចម្ដងៗតាមរាងអក្សរ U ។
ស្របពេលជាមួយគ្នានេះ ចិនក៏ត្រូវការពេលវេលារយៈពេល ២ ទៅ ៣ ឆ្នាំទៀត ជាមួយនឹងកំណែទម្រង់តាមរយៈការបន្ថូរបន្ថយគោលនយោបាយទ្រង់ទ្រាយធំ ដើម្បីជួយដល់ការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ស្របពេលប្រាក់យ័នបានធ្លាក់ទាបដូចគ្នាក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ ដោយឡែក ចំពោះវិស័យអចលនទ្រព្យដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ ក៏កំពុងមានភាពច្របូកច្របល់ដូចគ្នាផងដែរ ។

តាមទិន្នន័យក្នុងរយៈពេល ៥ ខែមកនេះ ចិនបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ៧០ ដងដែលមានទឹកប្រាក់ប្រហែល ៩៣.៥៩ ពាន់លានដុល្លារ ។ គម្រោងទាំងនេះភាគច្រើនស្ថិតនៅក្នុងឧស្សាហកម្ម បច្ចេកវិទ្យា ថាមពល និងការដឹកជញ្ជូន ។
ជាចុងក្រោយទិន្នន័យពីការិយាល័យស្ថិតិជាតិបានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែឧសភាតែមួយ ចិនមានគម្រោងរហូតដល់ទៅ ១៤ ដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារត្រូវបានអនុម័ត ហើយការវិនិយោគទ្រព្យសកម្មថេរ ដែលជាកត្តាជំរុញមួយនៃសេដ្ឋកិច្ចចិន បានកើនឡើង ៤ ភាគរយ នៅក្នុងអំឡុងខែមករាដល់ខែឧសភា ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Business Recorder
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


