Connect with us

សេដ្ឋកិច្ច

ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ និង​ការ​បំភាយ​កាបូន​ កើន​​​ដល់​កំណត់​ត្រាខ្ពស់បំផុត​​​ ក្នុង​ឆ្នាំ​ ២០២៣​

បានផុស

នៅ

​របាយការណ៍​ថ្មី​របស់​អង្គការ​​ត្រួត​​ពិនិត្យ​​ស្ថិតិ​​នៃ​​​ថាម​ពល​​ពិភ​ព​លោក​ ​បាន​​បង្ហាញ​ថា​​ ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ ​និង​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអ៊ុកស៊ីត​ទូទាំង​ពិភព​លោក​ បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ​មុន​ ទោះ​បី​ជាល្បាយ​​ថាមពល​កកើត​ឡើង​​វិញ​បាន​កើន​ឡើងដែរ​​ក្ដី​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​គូស​បញ្ចាក់​ថា​ ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​បាន​កើន​ឡើង​ ១,៥ ភាគរយ​​ បើ​ធៀប​នឹង​ឆ្នាំ ២០២២​​ ​​ខណៈ​​ការ​បំភាយ​​កាបូន​​បាន​កើន​ឡើង​ ២,១ ភាគរយ​។​​​ ជា​លម្អិត​ ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ជា​សកល​ បាន​​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្តិ​សាស្រ្ត​ ប្រមាណ​ ៦២០ ​Exajoules ( ១ Exajoule ​ស្មើ​នឹង​ ១០ ស្វ័យគុណ​ ១៨ ហ្ស៊ូល​)  ​ខណៈ​ការ​បំភាយ​​​កាបូន​​ បាន​បំបែក​កំណត់​ត្រា​ដូច​គ្នា​ ដោយ​កើន​ដល់​ ៤០ ប៊ីលាន​តោន​។  ​

​ទន្ទឹ​ម​នឹង​នេះ​​ ​ល្បាយ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ ​ក៏​បាន​ឡើង​​ដល់​កំណត់​ត្រា​ថ្មី​​ផង​ដែរ ក្នុង​អត្រា​ ១៤,៦ ភាគរយ​  ពោល​គឺ​កើន​ឡើង​ ០,៤ ភាគរយ​ពី​ឆ្នាំ​ ២០២២។

អ្នក​ជំនាញ​មើល​ឃើញ​ថា​ ទោះបី​ជា​​មាន​កំណើន​​តម្រូវការ​នៃ​ថាមពល​កកើត​ឡើង​វិញក្ដី​ កំណើន​នៃ​តម្រូវការ​​​ឥន្ធនៈ​ហ្វូស៊ីល​ ​ ​​អាច​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​​ពិភព​លោក​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​ប្រាស់​ថាមពល​ ដែល​បំភាយ​ឧស្ម័ន​កាបូន​ទាប​។ នេះ​មាន​ន័យ​ថា​ វា​អាច​ជា​ឧបសគ្គ​សម្រាប់​ពិភព​លោក​ ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅអាកាសធាតុ​ ដែល​​ចង់​រក្សា​ការ​កើន​ឡើង​​​​កម្ដៅ​​ផែនដី​​​ត្រឹម​ ១,៥ អង្សាសេ​ (ធៀប​នឹង​សម័យ​មុន​បដិវត្តន៍​ឧស្សាហកម្ម​)  ​​ព្រោះ​កំណើន​​​លើស​​នេះ​ នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ជួប​គ្រោះ​​​អាកាស​ធាតុ​កាន់​តែ​មហន្តរាយ​ធ្ងន់​ធ្ងរ​ទៅ​ៗ​។  

បើ​តាម​របាយការណ៍​ ប្រទេស​កំពុង​អភិវឌ្ឍ​រួម​ចំណែក​ ៥៦ ភាគរយ​​​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​សរុប​  ដោយ​​​ការ​ប្រើ​ប្រាស់​​​កើន​ឡើង​ទ្វេដង​នៃ​​អត្រា​មធ្យម​របស់​ពិភព​លោក​។​

របាយការណ៍​បន្ត​ថា​ ​ចិន​គឺ​ជា​​ប្រទេស​​ប្រើ​ប្រាស់​ធ្យូងថ្ម​ច្រើន​ជាង​គេ​បំផុត​ ដែល​មាន​ចំណែក​ ៥៦ ភាគរយ​​នៃ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​សរុប​របស់​ពិភព​លោក​ ខណៈ​​​ការ​ប្រើ​ប្រាស់​​របស់​ឥណ្ឌា​ កើន​លើស​ពី​ចំនួន​​ការ​ប្រើ​ប្រាស់របស់​​ទ្វីប​អឺរ៉ុប​ និង​អាមេរិក​​ខាង​ជើង​ ​​រួម​បញ្ចូល​គ្នា ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​។​

​របាយការណ៍​ក៏​បង្ហាញ​ពី​និន្នាការ​ប្រែ​ប្រួល​លើ​ការ​ប្រើ​ប្រាស់​​ថាមពល​ទៅ​តាម​តំបន់​ផង​ដែរ​។ ​​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​នៅ​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​រាប់​ចាប់​​តាំ​ង​ពី​ឆ្នាំ​ ១៩៦៥ មក​។  ​នៅ​សហរដ្ឋ​អាមេរិក​ ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ បាន​ធ្លាក់​ចុះ​ ១៧ ភាគរយ​ ​ខណៈ​ចិន​ និង​ឥណ្ឌា​ ​ការ​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​ ​​បាន​កើន​ឡើង​ ៧​ ភាគរយ​។ ​​យ៉ាង​ណា​មិញ​ គួរ​ឱ្យ​កត់​សម្គាល់​ថា​​ ចិន​បាន​រួម​ចំណែក​លើ​​ល្បាយ​ថាម​ពល​កកើត​ឡើង​វិញរបស់​សកល​​ រហូត​ដល់​ ៦៣ ភាគរយ​ ​ដែល​​​មាន​ន័យ​ថា​ ប្រទេស​នេះ​បង្កើន​ថាមពល​កកើត​ឡើង​វិញ​ ច្រើន​ជាង​ពិភព​លោក​ទាំង​មូល​បូក​ចូល​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម