ព័ត៌មានអន្ដរជាតិ
ថៃគ្រោងផ្ដល់ប្រាក់ ១,៦ ប៊ីលានដុល្លារ ជាកម្ចីការប្រាក់ទាប ដើម្បីជំរុញវិស័យអចលនទ្រព្យ
មន្រ្តីរដ្ឋាភិបាលថៃបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកំពុងគ្រោងផ្ដល់ប្រាក់ ៥៥ ប៊ីលានបាត (១,៦៦ ប៊ីលានដុល្លារ) ជាកម្ចីដែលមានការប្រាក់ទាប ដើម្បីជួយវិស័យអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយក្នុងសារទៅកាន់អ្នកយកព័ត៌មាន ថា ផែនការនេះ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។
កាលពីសប្តាហ៍មុន លោក Paopoom បាននិយាយថា វិធានការជំរុញអចលនទ្រព្យ នឹងកំណត់គោលដៅទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលមានបំណងបង្កើនទាំងអ្នកទិញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីបង្កើតផលប្រយោជន៍សេដ្ឋកិច្ចទូលំទូលាយ។ លោកបន្តថា រដ្ឋាភិបាលថៃត្រូវការវិធានការជំរុញថ្មី ព្រោះវិធានការចាស់ត្រូវបានប្រើប្រាស់រួចរាល់ហើយ។

ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃ បានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរដ្ឋ ដូចជា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) ដើម្បីគាំទ្រដល់ការជំរុញវិស័យអចលនទ្រព្យ។ កាលពីខែមេសា ធនាគារ GH បានចាប់ផ្តើមកម្មវិធីកម្ចីការប្រាក់ទាប ដែលមានឈ្មោះថា «Happy Home» ជាមួយនឹងចំនួនទឹកប្រាក់កម្ចីសរុបចំនួន ២០ ប៊ីលានបាត។
គ្រោងការណ៍នេះ បានផ្តល់លក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលអាចបត់បែនបាន ដើម្បីជួយបុគ្គលដែលមានចំណូលទាបអាចទទួលបានកម្ចីទិញផ្ទះ ជាមួយនឹងចំនួនប្រាក់កម្ចីអតិបរមា ៣ លានបាត/ម្នាក់ និងអត្រាការប្រាក់ថេរ ៣ ភាគរយ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង។ ប៉ុន្តែមកទល់ពេលនេះ កម្មវិធីនេះបានដល់កំណត់នៃការផ្ដល់ប្រាក់កម្ចីហើយ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


