សេដ្ឋកិច្ច
ហាងឆេងមាសហក់ឡើងវិញ បន្ទាប់ពីអាមេរិកទម្លាក់អត្រាការប្រាក់ជាថ្មី
បន្ទាប់ពីលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាប់លោក ដូណាល់ ត្រាំ ធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះរហូតដល់ ៩៧ ដុល្លារ ក្នុងមួយអោន ប៉ុន្តែនៅថ្ងៃទី ០៨ ខែវិច្ឆិកានេះ តម្លៃហាងឆេងមាសបានកើនឡើងជិត ៧០ ដុល្លារឡើងវិញក្នុងមួយអោន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ០៨ ខែវិច្ឆិកានេះថា តម្លៃហាងឆេងមាសបានកើនឡើងវិញរហូតដល់ ២ ៧០០ ដុល្លារ ក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥០ ដុល្លារ ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា ដោយសារតែធនាគារកណ្ដាលសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ ០.២៥% មកនៅចន្លោះពី ៤.៥០% ដល់ ៤.៧៥% ធ្វើឱ្យលុយដុល្លារសហរដ្ឋអាមេរិកថមថយ ដែលទាញឱ្យតម្លៃហាងឆេងមាសហក់ឡើងវិញ។
បើតាមលោក ឡុង សំណាង តម្លៃហាងឆេងមាសមានទំនោរកើនឡើង ហើយមិនមានព័ត៌មានអ្វីផ្សេងដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះនោះទេ។

បច្ចុប្បន្នតម្លៃហាងឆេងមាសនៅ ២ ៧០០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥០ ដុល្លារក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា។ តម្លៃហាងឆេងមាសនៅថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២៤ លក់ចេញនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ មានតម្លៃ ៣២២ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


