ព័ត៌មានអន្ដរជាតិ
ថៃ និងអាមេរិក នឹងបើកជើងហោះហើរត្រង់ ឡើងវិញ នៅឆ្នាំក្រោយ
ប្រទេសថៃ និងសហរដ្ឋអាមេរិក រំពឹងថានឹងចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញនៅខែកុម្ភៈឆ្នាំក្រោយ នៅពេលដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ដំឡើងងារសុវត្ថិភាពអាកាសចរណ៍ថៃ ពីកម្រិតទី២ ដល់កម្រិតទី១។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ ដោយស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit កាលពីចុងសប្ដាហ៍។

លោក Suriya បានប្រកាសពីវឌ្ឍនភាពដ៏សំខាន់លើស្តង់ដារសុវត្ថិភាពអាកាសចរណ៍របស់ប្រទេសថៃនាពេលថ្មីៗនេះ បន្ទាប់ពីការត្រួតពិនិត្យដោយ FAA កាលពីពាក់កណ្ដាលខែវិច្ឆិកា ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) ទទួលបានការវាយតម្លៃល្អប្រសើរ។
រដ្ឋមន្រ្តីដដែលបានឱ្យដឹងថា ខណៈបញ្ហាតូចតាចមួយចំនួននៅតែមាន វាមិនរំពឹងថានឹងប៉ះពាល់ដល់ការសម្រេចចិត្តចុងក្រោយរបស់ FAA នោះទេ។ លោកបានដោយបន្ថែមថា ប្រទេសថៃនឹងទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិត ១ (CAT 1) របស់ខ្លួនជាថ្មី នៅខែកុម្ភៈឆ្នាំក្រោយ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍របស់ប្រទេស។
គួរគូសបញ្ជាក់ថា FAA បានទម្លាក់ចំណាត់ថ្នាក់របស់ប្រទេសថៃពីកម្រិត១ ទៅ ២ នៅខែធ្នូ ឆ្នាំ ២០១៥ ដោយលើកឡើងពីការមិនអនុលោមតាមស្តង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ចាប់តាំងពីពេលនោះមក មន្រ្តីថៃបានធានាថា CAAT បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព និងបំពេញតាមស្តង់ដារអាកាសចរណ៍ ហើយក្នុងអំឡុងពេល FAA ត្រួតពិនិត្យចុងក្រោយ កង្វល់សំខាន់ៗត្រូវបានដោះស្រាយ ដោយមានតែការកែតម្រូវតិចតួចប៉ុណ្ណោះដែលមិនទាន់សម្រេចបាន។

ការកំណត់ចំណាត់ថ្នាក់កម្រិត ១ បញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសមួយ បានគោរពតាមស្តង់ដារ ICAO ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេបង្កើត ឬពង្រីកប្រតិបត្តិការហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក។
ហើយប្រសិនបើទទួលបានងារនេះ នោះប្រទេសថៃនឹងត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ខ្លួន ដំណើរការជើងហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក ដែលនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាវិស័យទេសចរណ៍របស់ប្រទេស។
ថៃ បានទទួលចំណាត់ថ្នាក់កម្រិត ១ ក្នុងឆ្នាំ ១៩៩៧។ យ៉ាងណាមិញ ការវាយតម្លៃជាថ្មីក្នុងខែកក្កដា ឆ្នាំ ២០១៥ បានរកឃើញថា ថៃមិនបានបំពេញតាមស្តង់ដារអន្តរជាតិនោះទេ ដែលនាំឱ្យប្រទេសនេះធ្លាក់ចុះចំណាត់ថ្នាក់របស់ខ្លួន៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


