សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកបន្តកើនឡើងជិត ៣ ៧០០ ដុល្លារក្នុងមួយតម្លឹង
តម្លៃហាងឆេងមាសបន្តកើនឡើងដល់ ៣០៥៤ ដុល្លារក្នុងមួយអោននៅទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៦៨០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា នៅចំពេលដែលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច និងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៦៩ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា តម្លៃមាសកាន់តែកើនឡើង បន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិករក្សាអត្រាការប្រាក់អោយនៅដដែល។
លោក ឡុង សំណាងលើកឡើងថា៖ «គេមើលឃើញថា បើសិនជាការកាត់បន្ថយអត្រាការប្រាក់ ៣ ដង ក្នុងមួយឆ្នាំនេះ នឹងធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ចុះ ហើយវិនិយោគិនធំៗជាច្រើន នឹងដកលុយដុល្លារ ហើយមវិនិយោគលើហាងឆេងមាសវិញ»។

ម្យ៉ាងទៀត សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់សម្ពាធពន្ធទៅលើប្រទេសជាច្រើន ដែលផ្ដល់ផលពិបាកសម្រាប់ប្រជាជនអាមេរិក ក្នុងការចំណាយផ្សេងៗ ហើយក៏វាធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះដែរ។
បើតាមអ្នកជំនាញរូបនេះ ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ដែលសង្គ្រាមបន្តឱ្យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះ គឺសង្គ្រាមរុស្ស និងអ៊ុយក្រែន ទោះបីជា នឹងមានការប្រជុំដោះស្រាយពីបទឈប់បាញ់ ឬការចរចារបញ្ឈប់សង្គ្រាមយ៉ាងណា ក៏ដោយមកដល់ពេលនេះ យើងមិនទាន់មានទិន្នន័យណាមួយដែលបញ្ជាក់ថា សង្គ្រាម នឹងបានបញ្ចប់ ធ្វើឱ្យតម្លៃហាងឆេងមាស និងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរដែរ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


