ព័ត៌មានអន្ដរជាតិ
អាជីវករវៀតណាមបិទតូបជិត ៣ ០០០ កន្លែងនៅហាណូយ ខណៈអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ
អាជីវករវៀតណាមនៅទីក្រុងហាណូយ បានបិទដំណើរការតូបអាជីវកម្មរបស់ខ្លួនជិត ៣ ០០០ កន្លែង នៅខែឧសភា និងមិថុនា ដោយសារភ័យខ្លាចរងការត្រួតពិនិត្យរកទំនិញក្លែងក្លាយ ដែលអាជ្ញាធរវៀតណាមបង្កើនការបង្រ្កាបមួយរយៈចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមនាយកដ្ឋានពន្ធដារក្នុងតំបន់ តូបអាជីវកម្មចំនួន ២ ៩៦១ កន្លែង បានផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយអាជីវករព្រួយបារម្ភខ្លាំង ចំពោះលទ្ធភាពនៃការត្រួតពិនិត្យការលក់ទំនិញក្លែងក្លាយ គ្មានស្លាកសញ្ញា ឬទំនិញខូចគុណភាព ជាពិសេសនៅតាមទីផ្សារធំៗក្នុងក្រុងហាណូយ ដូចជា Ninh Hiệp, Đồng Xuân, Long Biên, La Phù និងផ្លូវពាណិជ្ជកម្មដូចជា Hàng Ngàng និង Hàng ជាដើម។
តំបន់ទាំងនេះត្រូវបានគេស្គាល់ខាងលក់សម្លៀកបំពាក់ ក្រណាត់ គ្រឿងសំអាង និងទំនិញប្រើប្រាស់ផ្សេងៗទៀត។
អ្នកតំណាងមកពីការិយាល័យពន្ធដារ បាននិយាយថា៖ «ម្ចាស់អាជីវកម្មមិនបិទតូបរបស់ពួកគេ ដោយសារតែតម្រូវការវិក័យប័ត្រអេឡិចត្រូនិកនោះទេ។ ពួកគេព្រួយបារម្ភអំពីសកម្មភាពអនុវត្តច្បាប់ និងការតាមដានទំនិញរបស់ពួកគេ ជាពិសេសទំនិញដែលមានប្រភពដើមមិនច្បាស់លាស់»។ វិក័យប័ត្រអេឡិចត្រូនិកសំដៅលើតម្រូវដែលអាជីវករត្រូវមាន តាមគោលនយោបាយរបស់នាយកដ្ឋានពន្ធដារវៀតណាម។

គួរគូសបញ្ជាក់ថា អាជ្ញាធរវៀតណាមបើកបង្រ្កាបលើការចែកចាយទំនិញក្លែងក្លាយ និងគ្មានប្រភពមិនច្បាស់លាស់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ដើម្បីកែលម្អជំហរពាណិជ្ជកម្មនិងបំពេញតាមស្តង់ដារអន្តរជាតិ ជាពិសេសជាមួយសហរដ្ឋអាមេរិក ដែលបានដាក់សម្ពាធលើវៀតណាមតាមរយៈពេលពន្ធគយបដិការ ៣៦ ភាគរយ។
កិច្ចខិតខំប្រឹងប្រែងនេះ ក៏មានគោលបំណងផងដែរ ក្នុងការការពារកម្មសិទ្ធិបញ្ញា ការពារអ្នកប្រើប្រាស់ពីផលិតផលបង្កគ្រោះថ្នាក់ និងជំរុញបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់អាជីវកម្មស្របច្បាប់។
បើតាមការចុះផ្សាយរបស់កាសែត Hanoi Times កាលពីសប្ដាហ៍មុន បន្ទាប់ពីការបង្រ្កាបទំនិញក្លែងក្លាយទូទាំងប្រទេសរយៈពេល ១ ខែ អាជ្ញាធរវៀតណាម បានដោះស្រាយលើសំណុំរឿង ៣ ៤១១ ករណី ដោយបានចេញការផាកពិន័យ និងរឹបអូសទំនិញដែលមានតម្លៃសរុប ៦៣ ប៊ីលានដុង (២,៤៧ លានដុល្លារ)។ យុទ្ធនាការដែលដំណើរការចន្លោះពីថ្ងៃ ១៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា តាមបញ្ជារបស់នាយករដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


