សេដ្ឋកិច្ច
តម្លៃហាងឆេងមាសក្នុងស្រុកបន្តហក់ឡើងខ្ពស់នៅថ្ងៃនេះ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា តម្លៃហាងឆេងមាសបានបន្តហក់ឡើងដល់ ៤០៧០ដុល្លារក្នុងមួយតម្លឹងនៅព្រឹកថ្ងៃអង្គារនេះ ដោយសារព័ត៌មាននៃអត្រាការងារកើនឡើងតិចតួចនៅសហរដ្ឋអាមេរិក។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៣ ដុល្លារ ក្នុងមួយជី នៅថ្ងៃច័ន្ទទី ០៥ ខែសីហា ឆ្នាំ ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃហាងឆេងមាសបានហក់ឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ពេលនេះ ដោយសារតែព័ត៌មាន នៃកំណើនអត្រាការងារនៅសហរដ្ឋអាមេរិក មិនមានការកើនឡើងនៅក្នុងខែកក្កដានេះ។
លោក ឡុង សំណាងយល់ថា៖ «ស្ថានភាពឥឡូវនេះ កត្តាច្រើនណាស់ដែលអាចឱ្យតម្លៃមាសមានការកើនឡើង មានបរិបទ២ គឺ ស្ថិតនៅក្នុងសង្គ្រាម ឬក៏សេដ្ឋកិច្ចមិនល្អ បានន័យថា វិបត្តិសេដ្ឋកិច្ច ដូចជារាល់ថ្ងៃនេះ យើងទើបងើបចេញពីកូវីដ១៩ផង ហើយសេដ្ឋកិច្ច អចលនទ្រព្យក៏ងើបអត់រួចដែរ។ បើស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ណាមួយ ហាងឆេងមាសប្រាកដណាស់នៅតែឡើង»។

បើតាមលោក ឡុង សំណាង ប្រសិនបើស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មាសអាចធ្លាក់ចុះតិចតួច ប៉ុន្តែបើពិភលោកដំណើរការស្រួលបួលហើយ តម្លៃមាសរឹតតែកើនឡើងបន្ថែមទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


