សេដ្ឋកិច្ច
ហាងឆេងមាសបានធ្លាក់ចុះនៅសប្ដាហ៍នេះ
តម្លៃហាងឆេងមាសបានធ្លាក់ចុះវិញពីតម្លៃខ្ពស់បំផុត ៤០៩៨ ដុល្លារក្នុងមួយតម្លឹង មកនៅតម្លៃ ៤០៣២ ដុល្លារ នៅថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងកាលពីសប្ដាហ៍មុន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថា តម្លៃមាសធ្លាក់ចុះបន្តិច បន្ទាប់ពីបានហក់ឡើងខ្ពស់កាលពីសប្ដាហ៍មុន ប៉ុន្តែទោះធ្លាក់ចុះមែនមាសនៅតែស្ថិតនៅក្នុងតម្លៃមួយដែលខ្ពស់ដដែល។
ទោះយ៉ាងណា លោក ឡុង សំណាងបន្ថែមថា៖ «ពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់ ទោះបីជាការកំណត់នូវអត្រាការប្រាក់ ឬក៏រក្សាទុកប៉ុន្មានដងនៅក្នុងឆ្នាំ ២០២៥ នេះ ក៏ដោយ ប៉ុន្តែនៅចុងឆ្នាំនេះ ភាគរយដែលកាត់បន្ថយអត្រាការប្រាក់ច្រើនមែនទែន ប្រហែលចុងឆ្នាំនេះ អាចនឹងទម្លាក់អត្រាការប្រាក់មែនទែនហើយ លែងរក្សាទុកបានទៀតហើយ អញ្ចឹងចំណុចនេះ មានវិនិយោគិនជាច្រើន ដែលគាត់អត់ទាន់យកលុយហ្នឹងទៅដាក់នៅធនាគារវិញទេ គាត់មើលឃើញថា តម្លៃហាងឆេងមាសមានការកើនឡើងដដែល អញ្ចឹងអាចនិយាយបានថា គាត់បោះបង់ប្រាក់ដុល្លារចេញហើយ លែងកាន់លុយដុល្លារ ដល់ពេល ដល់ពេលហ្នឹងដុល្លារធ្លាក់ថ្លៃ មាសឡើងថ្លៃដោយស្វ័យប្រវត្តិ»។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤០៣២ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៣ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


