សេដ្ឋកិច្ច
មានកត្តាអ្វីរុញច្រានឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ
តម្លៃមាសបានធ្លាក់ចុះជាបន្តបន្ទាប់ពី បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកនៅពេញមួយសប្ដាហ៍កាលពីដើមខែសីហា ឆ្នាំ ២០២៥ ដល់ជិត ៤១០០ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា នៅពេលដែលជំនួបរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីសប្ដាហ៍មុនជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក តម្លៃហាងឆេងមាស មិនទាន់មានការទម្លាក់ខ្លួនខ្លាំងនោះទេ។ ប៉ុន្តែដល់ពេលជំនួបរបស់លោក ត្រាំ ជាមួយ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងមេដឹកនាំបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកតម្លៃហាងឆេងមាសចាប់ផ្ដើមមានការធ្លាក់ចុះ។

លោក ឡុង សំណាងយល់ឃើញថា៖ «ប្រហែលជាម្ដងនេះ មេដឹកនាំលើពិភពលោក គេអាចនឹងជំរុញ បង្កើនក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើម៉េចបញ្ចប់ឱ្យបាន ប៉ុន្តែអ្វីដែលយើងបានឃើញការសម្រេចពីការប្រជុំពាក់ព័ន្ធជាមួយអ៊ុយក្រែន ជាមួយមេដឹកនាំបណ្ដាប្រទេសធំៗ ក៏ដូចជាលោក ដូណាល់ ត្រាំ នឹងអាចមានជំនួបត្រីភាគីជាមួយអាមេរិក ពូទីន និងលោក ហ្សេលេនស្គី នៅកន្លែងណាមួយ»។
លោក ឡុង សំណាងបញ្ជាក់ថា គេចង់បញ្ចប់សង្គ្រាម ប្រហែលជាគេអាចនឹងមានលក្ខខណ្ឌត្រឹមត្រូវមួយ ឬក៏លក្ខខណ្ឌ ដែលពួកគាត់នឹងអាចទទួលយក តើលក្ខខណ្ឌនោះបែបណា យើងក៏អត់ដឹងដែរ។

លក្ខខណ្ឌបែបណាក៏យើងអត់ទាន់ដឹងច្បាស់លាស់ថា តើតំបន់ដែល ពូទីនកំពុងកាន់កាប់ តើអ៊ុយក្រែនអាចឱ្យបានដែរឬទេ? ឬក៏អ៊ុយក្រែនមិនអាចចូលជាមួយអង្គការណាតូជារៀងរហូតចាប់ពីពេលនេះតទៅ? នេះគឺជាចំណុចមួយដែល យើងមើលឃើញថា រុស្ស៊ីតែងតែចង់បានតាំងតែពីដើមមក។ អ្វីដែលសំខាន់សួរថា ម្ចាស់ប្រទេស ដែលត្រូវកាត់ទឹកដីឱ្យរុស្ស៊ី យល់ព្រមដែរទេ?» លោក ឡុង សំណាងបញ្ជាក់បន្ថែមបែបនេះ។
ទោះយ៉ាងណា នៅក្នុងកិច្ចប្រជុំរបស់លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោក មិនទាន់លើកឡើងសេចក្ដីពិតប្រាកដមួយថា បញ្ចប់សង្គ្រាមដោយរបៀបណានោះទេ។ លោក ឡុង សំណាង យល់ឃើញថា តម្លៃហាងឆេងមាស នឹងបន្តធ្លាក់ចុះ ប្រសិនបើមានជំនួបត្រីភាគី អាមេរិក រុស្ស៊ី និងអ៊ុយក្រែន។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ មាសកំពុងជួញដូរនៅក្នុងតម្លៃ ៤០២៤ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០២ ដុល្លារក្នុងមួយជី៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


