សេដ្ឋកិច្ច
ហាងឆេងមាសបន្តរក្សាតម្លៃខ្ពស់ជាង ៤៥០០ ដុល្លារ មួយតម្លឹង
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសបានបន្តរក្សាតម្លៃខ្ពស់របស់ខ្លួននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានតម្លៃ ៤ ៥២០ ដុល្លារ ក្នុងមួយតម្លឹង បន្ទាប់ពីបានហក់ឡើងដល់តម្លៃខ្ពស់បំផុត ៤ ៥៦៦ ដុល្លារ ក្នុងមួយតម្លឹង កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ៤៥៦៦ ដុល្លារ បន្ទាប់ពីបានកើនឡើងរយៈពេលជាងមួយខែ ដោយសារការលើកឡើងពីការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
លោក ឡុង សំណាង បន្ថែមថា ដោយសារតែពេលវេលានៅសល់ខ្លី នៅក្នុងឆ្នាំ ២០២៥ ហើយនៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅឆ្នាំនេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដងទៀត ធ្វើឱ្យគេគិតថា ជាឱកាសក្នុងការទិញមាសគឺល្អ ដោយសារតែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។
ម្យ៉ាងទៀត ភាពតានតឹងនៃភូមិសាស្ត្រនយោយបាយ ក៏រំខានទៅដល់ដំណើរការសេដ្ឋកិច្ច ដែលធ្វើឱ្យតម្លៃមាសកើនឡើង។

គិតត្រឹមម៉ោង ៨៖០០ ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរ ៤ ៥២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុក នៅតាមបណ្ដាហារនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញ ក្នុងតម្លៃ ៤៥២ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


