ជីវិតកម្សាន្ដ
លោក ព្រាប សុវត្ថិ ឧបត្ថម្ភថវិកាមួយចំនួនជូនភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ នៅជំងឺធ្ងន់ធ្ងរមួយទៀត
បន្ទាប់ពីទទួលបានដំណឹងនៃទុក្ខលំបាករបស់ភរិយាអតីតកវីនិពន្ធលោក ជុំ ប៊ុនធឿន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩មកជួបជំងឺរលាកសួតធ្ងន់ធ្ងរកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចូលរួមថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រួលការលំបាក។

លោក ហេង ឡុង បានបញ្ជាក់ថា តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារបានឧបត្ថម្ភថវិកាដល់លោកស្រី ប្រាក់ ផល្លី ត្រូវជាភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ចំនួន៤លានរៀលក្រោយជាសះស្បើយពីជំងឺកូវីដ-១៩មកជួបជំងឺរលាកសួតធ្ងន់ធ្ងរ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។
សូមជម្រាបថា កន្លងមកធ្លាប់មានការផ្សព្វផ្សាយថា ភរិយារបស់អតីតអ្នកនិពន្ធ ជុំ ប៊ុនធឿន គឺលោក ស្រី ប្រាក់ ផល្លី បានតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែបន្ទាប់ពីចូលសម្រាកព្យាបាលនោះលោកស្រីបានជាសះស្បើយពីជំងឺនេះវិញហើយ។

ដោយឡែកស្របពេលដែលភរិយារបស់លោក ជុំ ប៊ុនធឿន បានជាសះស្បើយពីជំងឺកូវីដ-១៩នេះដែរក៏ស្រាប់តែមានការលើកឡើងថា ដោយសារជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយមួយមុខទៀតនោះ (រលាកសួតធ្ងន់ធ្ងរ)ទើបកូនស្រីរបស់អតីតអ្នកនិពន្ធរូបនេះបានចេញមុខអំពាវនាវស្វែងរកជំនួយឧបត្ថម្ភពីសម្បុរសជនដើម្បីជួយសង្គ្រោះម្តាយផងដែរ ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក