ព័ត៌មានជាតិ
សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយន៍ឯក»
តារាចម្រៀង ព្រាប សុវត្ថិ ឋានន្តរស័ក្ដិ«វរសេនីយ៍ឯក» ដែលបានចូលបំពេញការងារជាទាហានតាំងពីមុនប្រឡូកក្នុងវិស័យចម្រៀង នៅចុងឆ្នាំ២០២៤ នេះ បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោយមានឈ្មោះជាទាហានរយៈពេល៣២ឆ្នាំ។ សំណើនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងអនុក្រឹត្យ សរសេរដូច្នេះ៖« ត្រូវបានលាលែងចេញពី ក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា ដល់ វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ កងទ័ពជើងគោក។»។

លោក ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពនៅក្នុងឆ្នាំ១៩៩១ ក្នុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាតបត្រ។ នៅក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។
លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៥ កំឡុងពេលដែលកងទ័ព ខ្មែរក្រហម ជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ។ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៩១ លោកក៏បន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះ លោកបានដាក់ពាក្យបម្រើកងទ័ព។

ក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ ព្រាប សុវត្ថិ ឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីជប់លៀងផ្សេងៗ។ ដោយសារសំឡេងមានទឹកដម លោកក៏ត្រូវបានមិត្តភក្ដិនែនាំឲ្យទៅចេញច្រៀងតាមរង្គសាល និងតាមបារប៊ីហ្គាដេន។
ក្នុងឆ្នាំ ១៩៩៤ លោកដើរច្រៀងតាមភោជនីយដ្ឋានផ្សេងៗជាច្រើន បានតែ ១ ឆ្នាំ លោកក៏បានទៅច្រៀងឲ្យផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះហើយ ដែលលោកបានបោះជំហានឈានចូលក្នុងវិស័យសិល្បៈយ៉ាងពេញលេញជាលើកដំបូង និងបានចេញបទចម្រៀងជាលើកដំបូង “អូនជាបេះដូងបង” ។
ក្រោយប្រកបអាជីពជាច្រើនឆ្នាំ និងបានចូលរួមឧបត្ថម្ភថវិកាដល់សង្គមជាតិ តារាចម្រៀងព្រាប សុវត្ថិ ត្រូវព្រះមហាក្សត្រផ្ដល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


