ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថា អនុស្សាវរីយ៍លើវិថីសិល្បៈជាង ២៥ឆ្នាំ ហាក់ត្រឹមជាពេលខ្លីសម្រាប់ខ្លួន
កំពូលតារាចម្រៀងមានងារជាឧកញ៉ា ព្រាប សុវត្ថិ គិតមកទល់ពេលនេះ លោកបានចូលប្រឡូកនៅក្នុងវិស័យសិល្ប:យ៉ាងជោគជាំ រយ:ពេលប្រមាណជាជាង ២០ឆ្នាំ មកហើយ ដោយសាងបាននូវប្រជាប្រិយភាពល្បីល្បាញ និងការគាំទ្រទូទាំងប្រទេស។

ប្រាកដណាស់លោក ព្រាប សុវត្ថិ ក៏ត្រូវបានមហាជនដឹងដែរថា បច្ចុប្បន្នក្រៅតែពីទទួលបានជោគជ័យលើវិថីសិល្ប: លោកក៏មានមុខជំនួញជាច្រើនកាន់ក្នុងដៃផងដែរ ដោយក្នុងនោះលោកក៏ជាម្ចាស់ជំនួញក្រុមហ៊ុនអចលនទ្រព្យ Preap Sovath Investment ផងដែរ។
ទន្ទឹមគ្នានៃកាដើរលើវិថីសិល្ប:ផ្នែកចម្រៀងយ៉ាងជោគជាំយូរឆ្នាំនោះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មុននេះស្រាប់តែរម្លឹកថា នឹកអនុស្សាវរីយ៍នៃការចូលវិថីសិល្បៈតាំងពីដំបូង រហូតដល់ពេលនេះជាង ២៥ឆ្នាំ គិតតាមពេលវេលាយូរឆ្នាំ តែនឹកឡេីងវិញហាក់ដូចមួយរយៈពេលខ្លីប៉ុណ្ណោះព្រោះគ្រប់ពេលវេលាធ្វេីដោយក្ដីស្រលាញ់ ។


ដោយឡែក ងាកមកចាប់អារម្មណ៍ពីជីវិតស្នេហា ឯកជនរបស់លោកឧកញ៉ា ព្រាប សុវត្ថិ និងភរិយា ឯណេះវិញ គឺរហូតមកដល់ពេលនេះ លោកបានរៀបការជាមួយភរិយាជាង ២០ឆ្នាំមកហើយដែរ ដោយទទួលបានចំណងដៃកូនប្រុសជាទីស្រលាញ់ចំនួន ៣នាក់។ ក្នុងនោះដែរ អ្នកគាំទ្របានចាត់ទុកគ្រួសារកំពូលតារាចម្រៀងរូបនេះ ជាគ្រួសារគំរូទៀតផងដោយសារជីវិតប្ដីប្រពន្ធរបស់លោក គឺកាន់តែមានភាពផ្អែមល្ហែមគួរឱ្យសរសើរខ្លាំង៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


