Connect with us

កូវីដ-១៩

ក្រោយផ្ទុះជាចង្កោមក្នុងពន្ធនាគារ ថ្ងៃនេះ ថៃ រកឃើញអ្នកឆ្លងកូវីដជាកំណត់ត្រាជិត ៥ ពាន់ករណី

បានផុស

នៅ

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ ១៩ ប្រទេសថៃ (CCSA) បានឲ្យដឹងថា ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើតកំណត់ត្រាថ្មី សម្រាប់ចំនួនករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ ១៩ បន្ទាប់ពីការឆ្លងជាចង្កោមថ្មី នៅក្នុងពន្ធនាគារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤,៨៨៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលក្នុងនោះ ២,៨៣៥ ករណី ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធពន្ធនាគារ និងមានអ្នកស្លាប់ ៣២ នាក់បន្ថែមទៀត ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩៣,៧៩៤ ករណី និងមានអ្នកស្លាប់ ៥១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ កូវីដ​ ១៩ ​វាយ​លុក​ពន្ធនាគារ​ថៃ ​២ ​កន្លែង​ឆ្លង​ជិត ​៣ ​ពាន់​នាក់​

ចុចអាន ៖ ថៃ ហាមឃាត់ការធ្វើដំណើររបស់អ្នកទេសចរមកពីប្រទេសចំនួន ៣ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម