Connect with us

កូវីដ-១៩

កូវីដ​-​១៩​វាយ​លុក​ពន្ធនាគារ​ថៃ​២​កន្លែង​ឆ្លង​ជិត​៣​ពាន់​នាក់​

បានផុស

នៅ

អ្នក​ទោស​ជិត​៣​០០០​នាក់​នៅ​​ពន្ធនាគារ​ពីរ​កន្លែង​​​ក្នុង​ទី​ក្រុង​បាំងកក ប្រទេស​ថៃ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩។ នេះ​បើ​តាម​នាយកដ្ឋាន​​កែ​ខ្លួន​​​បាន​និយាយ​នៅ​ថ្ងៃ​​ពុធ ខណៈ​ប្រទេស​ថៃ​កំពុង​ទទួល​រង​ការ​រាត​ត្បាត​​​រលក​ទី​២។

នាយកដ្ឋាន​កែ​​ខ្លួន​​បាន​និយាយ​ថា អ្នក​ទោស​ចំនួន​១៧៨៥​នាក់ ក្នុង​ចំណោម​ ៣២៧៤​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩​នៅ​​ពន្ធនាគារ​ពិសេស​ក្រុង​បាំង​កក (Bangkok Special Prison) ដែល​​ជា​កន្លែង​ឃុំ​ខ្លួន​​មុន​ពេល​ឡើង​សវនាការ។ ចំណែក​នៅ​ពន្ធនាគារ​​ជា​មជ្ឈមណ្ឌល​កែ​ខ្លួន​ស្ត្រី​ (CWCI) អ្នក​ទោស​ចំនួន ១០៤០​​នាក់ ក្នុង​ចំណោម​៤៤៧៥​នាក់​បាន​ឆ្លង​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​កែ​​ខ្លួន​បាន​ប្រកាស​ថា ការ​ឆ្លង​បន្ទាប់​​ពី​ស្ត្រី​ជា​សកម្មជន​នយោបាយ​លេច​ធ្លោ​ម្នាក់​​ត្រូវ​បាន​ដោះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​សប្តាហ៍​​មុន​បាន​ប្រកាស​ថា គាត់​បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩។

ស្ត្រី​ឈ្មោះ Panusaya Sitthijirawattanakul និង​សមាជិក​នៃ​ក្រុម​ចលនា​គាំទ្រ​ប្រជា​ធិបតេយ្យ​ដឹក​នាំ​ដោយ​និស្សិត​​បាន​កំពុង​រង់​ចាំ​ឡើង​សវនាការ​ពី​បទ​ចោទ​ប្រកាន់​ប្រមាថ​ដល់​ព្រះ​មហា​ក្សត្រ ដែល​អាច​ត្រូវ​បាន​ផ្ទន្ទា​ទោស​​​ដាក់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

នាយកដ្ឋាន​បាន​បញ្ជាក់​​កាល​ពី​សប្តាហ៍​មុន​ថា សកម្មជន​ពីរ​នាក់​ក៏​ត្រូវ​បាន​តេស្ត​រក​ឃើញ​​វិជ្ជមាន​កូវីដ-១៩​ដែរ។ ក្រុម​អ្នក​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់សិទ្ធិ​មនុស្ស​បាន​និយាយ​ថា សកម្ម​ជន​៩​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក៏​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​រាប់​ទាំង​ Panusaya និង​ម្នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដោះ​លែង។

អាជ្ញាធរ​សុខាភិបាល​ថៃ​នៅ​ថ្ងៃ​ពុធម្សិល​មិញ​នេះ​​បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ១៩៨៣​នាក់ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​ថៃ​កើន​ដល់ ៨៨ ៩០៧​នាក់​ចាប់​តាំង​ពី​ជំងឺ​នេះផ្ទុះ​ឡើង។ ចំពោះ​ករណី​ស្លាប់​​ថ្មី​មាន​ចំនួន​៣៤​នាក់​ដែល​សរុប​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ចំនួន​៤៨៦​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម