កូវីដ-១៩
ខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦ នាក់ទៀត មកពីភ្នំពេញនិងប៉ោយប៉ែត
រដ្ឋបាលខេត្តកំពង់ធំបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ‑១៩ ថ្មីចំនួន៦នាក់បន្ថែមទៀត ដែលជាអ្នកមកពីរាជធានីភ្នំពេញនិងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា អ្នកជំងឺទាំង៦នាក់មានឈ្មោះ៖
-ទី១. ឈ្មោះផាន់សេង ភេទប្រុស អាយុ៣១ឆ្នាំនៅក្រុងស្ទឹងសែនមកពីរាជធានីភ្នំពេញទី
-ទី២. ឈ្មោះវ៉ែនស្រីដើង ភេទស្រីអាយុ៣៤ឆ្នាំនៅក្រុងស្ទឹងសែនមកពីភ្នំពេញ
-ទី៣. ឈ្មោះលី ហេង ភេទប្រុសអាយុ៥ឆ្នាំនៅស្រុកតាំងគោកមកពីប៉ោយប៉ែត
-ទី៤. ឈ្មោះមឿន លីដា ភេទស្រីអាយុ២២ឆ្នាំនៅស្រុកតាំងគោកមកពីភ្នំពេញ
-ទី៥. ឈ្មោះប៊ូ ផល្លី ភេទប្រុសអាយុ៤០ឆ្នាំនៅស្រុកតាំងគោកមកពីប៉ោយប៉ែតនិង
-ទី៦. ឈ្មោះយ៉ក់ សុប៊ុន ភេទស្រីអាយុ ២៤ ឆ្នាំនៅស្រុកកំពង់ស្វាយដែលបានប៉ះពាល់ជាមួយហៀកយ៉ា។
អ្នកជំងឺទាំង៦នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័ស រកឃើញវិជ្ជមាននៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩ថែមទៀតរដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើសូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាកវិភាគរកមេរោគកូវីដ‑១៩នឹងធ្វើច័ត្តឡីស័កនៅតាមមណ្ឌលខេត្តក្រុងស្រុកឬនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ ថ្ងៃឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ