ព័ត៌មានជាតិ
អូស្ត្រាលី និងជប៉ុន ចាប់ដៃគ្នាជម្រុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
ស្ថានទូតអូស្ត្រាលី និងជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានសហការគ្នាដើម្បីពង្រឹងវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈការគាំទ្រដែលបំពេញឲ្យគ្នាទៅវិញទៅមក ដែលអាចជួយបង្កើនសមត្ថភាពកែច្នៃ និងទទួលបានគ្រាប់ស្វាយចន្ទីកម្ពុជាដែលកាន់តែមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់នាំចេញទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើន។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា គ្រាប់ស្វាយចន្ទីប្រមាណ ៥ ភាគរយប៉ុណ្ណោះនៃគ្រាប់ស្វាយចន្ទីចំនួន ៨៤០ ពាន់តោន ដែលបានដាំដុះនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។
«ប្រសិនបើកម្ពុជាអាចបង្កើនការកែច្នៃក្នុងប្រទេសបាន កម្ពុជាអាចទទួលបានតម្លៃបន្ថែម បង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើន»។ នេះបើយោងតាមស្ថានទូតអូស្ត្រាលី។
ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងពីរ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ធំ កំពុងរួមចំណែកជំរុញការកែច្នៃនៅក្នុងប្រទេស បង្កើនវត្តមានគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងធានាឱ្យកសិករខ្នាតតូចដែលដាំគ្រាប់ស្វាយចន្ទីទាំងនេះទទួលបានតម្លៃសមរម្យ និងមានស្ថិរភាព។

បើតាមស្ថានទូតដដែល ការគាំទ្ររបស់ជប៉ុនបានជួយ ក្រុមហ៊ុនMIRARTH ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើការសិក្សាអំពីលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី និងការកាត់បន្ថយកាកសំណល់។ ចំណែកឯប្រទេសអូស្ត្រាលីវិញ បានជួយ MIRARTH បង្កើនការត្រៀមខ្លួននាំចេញរបស់ខ្លួន ដោយផ្តល់ជំនួយតាមរយៈការបណ្តុះបណ្តាល ការផ្គូរផ្គងអាជីវកម្ម និងការចូលរួមក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ ដែលបាននាំអោយមានកិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុនមួយចំនួន។
«ក្រុមហ៊ុន MIRARTH គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣០០០ តោនក្នុងឆ្នាំ ២០២៥ និងឆ្ពោះទៅរកគោលដៅគ្មានកាកសំណល់។កិច្ចសហការរវាងអូស្ត្រាលី និងជប៉ុននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសយើងទាំងពីរក្នុងការជំរុញវិស័យដែលមានសក្តានុពលខ្ពស់នៅកម្ពុជា ដើម្បីបង្កើនផលិតភាពនៃផលិតកម្ម ការងារ និងជីវភាពរស់នៅ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ នេះបើយោងតាមស្ថានទូតអូស្រ្តាលី។

កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះថា កត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើនឡើង ដោយសារសមាគមបានអំពាវនាវឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះកាលពីដើមឆ្នាំនេះ និងចំពេលដែលមានបាតុភូតអេលនីណូ (El Nino)។

លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ «សមាគមបានអំពាវនាវឱ្យសមាជិកហាលគ្រាប់ទុកក្នុងអំឡុងពេលតម្លៃចន្ទីធ្លាក់ចុះកាលពីដើមឆ្នាំ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញនៅពាក់កណ្ដាលខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូក្រាម និងកើនឡើងទៀតនៅខែបន្ទាប់។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូតអេលនីណូ (El Nino)»។
សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២៥ ស្វាយចន្ទីកំពុងចេញផ្កា ខណៈលោក អួន ស៊ីឡុត បញ្ជាក់ថា បច្ចុប្បន្នរដូវចុះត្រជាក់ អាចនឹងប៉ះពាលដល់ទិន្នផលប្រមាណ ១០% ទៅ ២០% ប្រសិនបើកសិករមិនរកវិធីទប់ស្កាត់ទាន់ពេលវេលា ខណៈសមាគមក៏កំពុងរកវិធីទប់ទល់ការចុះត្រជាក់នេះដែរ។
យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


