Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកំពង់ធំ ចុះណែនាំម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានស្របច្បាប់

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ ចុះណែនាំឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ស្របច្បាប់ ចៀសវាងការទទួលបញ្ចាំផលចោរកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រស្រុកតាំងគោក ៦ទីតាំង និងស្រុកបារាយណ៍ ១៤ ទីតាំង។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ លោកបានរកឃើញថា មានម្ចាស់អាជីវកម្មទទួលបញ្ចាំមួយចំនួននៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ មិនបានបំពេញលក្ខខណ្ឌទៅតាមផ្លូវច្បាប់បានត្រឹមត្រូវនៅឡើយនោះទេ។ ហើយមានហាងបញ្ចាំខ្លះមិនបានលើកផ្លាកសញ្ញាយីហោ និងមិនមានអាជ្ញាបណ្ណគ្រប់គ្រាន់ផងដែរ។ លោកក៏បានធ្វើការណែនាំ ទៅដល់ម្ចាស់អាជីវកម្មដែលកំពុងប្រកបមុខរបរទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មុននឹងទទួលបញ្ចាំវត្ថុអ្វីមួយពីអតិថិជន ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថា វត្ថុដែលដាក់បញ្ចាំមិនត្រូវបានជាប់ពាក់ព័ន្ធជាមួយបទល្មើសចោរកម្ម។

លោកជំរុញឲ្យម្ចាស់អាជីវកម្មទទួលបញ្ចាំទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណត្រឹមត្រូវ រួសរាន់ស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មរបស់ខ្លួនឱ្យបានស្របទៅតាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសវាងពេលដែលក្រុមការងារចុះមកត្រួតពិនិត្យជាលើកទី២ មិនមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវផាកពិន័យទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម