ព័ត៌មានជាតិ
ផ្លូវកៅស៊ូ ២ ជាន់ ជាង ៩ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ជូនពលរដ្ឋ នៅស្រុកកំពង់ស្វាយ
ផ្លូវកៅស៊ូ ២ ជាន់ ដែលមានប្រវែង ៩,៥០ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋ តភ្ជាប់ពីភូមិឥន្ទកុមារ រហូតដល់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ ២ ជាន់ ប្រវែង ៩,៥០ គីឡូម៉ែត្រ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ដើម្បីជំរុញឲ្យខេត្តកំពង់ធំកាន់តែរីកចម្រើនថែមទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយក្នុងនោះ ផ្លូវ នៅតែជាគន្លឹះអាទិភាពជួយឲ្យកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបានបន្តថា ផ្លូវមួយខ្សែខាងលើនេះ ជាផ្លូវសេដ្ឋកិច្ចមួយសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ តភ្ជាប់ពីភូមិឥន្ទកុមារ រហូតដល់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ហើយក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរជាតិ- អន្តរជាតិ ធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកផងដែរ។

ជាមួយនេះ លោក នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់ខាងលើនេះឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលផ្ទុកលើសទម្ងន់ ធ្វើឲ្យស្រុតផ្លូវថ្នល់ បែកលូកាត់ទទឹងផ្លូវ ឬ បាក់ស្ពាន នោះទេ។

លោកក៏បានបន្ថែមថា ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់កុំឲ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕
អត្ថបទ ៖ ឈាង មករា



-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


