ជីវិតកម្សាន្ដ
ធ្លាយកាន់តែច្បាស់មុខមាត់ពិតនារីគូស្នេហ៍ ខេម ដែលជាអាណិកជនខ្មែរនៅបារាំង
ភ្នំពេញ ៖ ទីបំផុតនារីដែលជាគូស្នេហ៍កំណាន់ចិត្តរបស់តារាចម្រៀងសម្លេងស្អកលោក ខេម ដែលជាអាណិកជនខ្មែររស់នៅប្រទេសបារាំងត្រូវបានប្រភពទម្លាយពីមុខមាត់ពិតឲ្យមហាជនបានឃើញជាសាធារណៈខណៈដែលពិធីសម្ពោធហាងកាលពីថ្មីៗនេះមិនត្រូវបានបញ្ចេញអត្តសញ្ញាណនៃមុខមាត់ច្បាស់នៅឡើយ។

គេចាំបានថា អំឡុងពេលពិធីសម្ពោធហាងនៅម្តុំវត្តសំរោងអណ្តែតតារាចម្រៀងលោក ខេម ពិតជាបានសារភាពលាតត្រដាងថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាយ៉ាងត្រជាក់ល្ហឹមជាមួយនារីស្រស់ស្អាតម្នាក់រស់នៅប្រទេសបារាំងគ្រាន់តែបច្ចុប្បន្ននាងបានមកស្នាក់នៅប្រទេសកម្ពុជាប្រមាណជា១ឆ្នាំមកហើយ។
នាពិធីនោះ ទោះបីជាលោក ខេម បានសារភាពពីសម្ព័ន្ធស្នេហាបែបនេះក្តីប៉ុន្តែពុំមាននរណាម្នាក់កត់សម្គាល់ឲ្យច្បាស់អំពីមុខមាត់ ឬ អត្តសញ្ញាណអនាគត់ភរិយាលោកទេ។
យ៉ាងណាមិញមិនខុសពីពាក្យចាស់ពោលថា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ !ជាក់ស្តែងមិនខុសពីរឿងស្នេហារបស់ ខេម ទេថ្វីត្បិតតែលោកសារភាពស្នេហ៍តែមិនបង្ហាញមុខទីបំផុតនោះតែបែកធ្លាយដដែល។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រី ឡោម លក្ខិណា មុននេះបានបង្ហោះរូបថតនារីដែលជាគូស្នេហ៍របស់ ខេម ភ្ជាប់នឹងការសរសេរថា With sis Congratulations sis ka & bro Khem ខេម។
តាមរយៈសំណេរនឹងរូបភាពនេះត្រូវបានទស្សនិកជននិងអ្នកគាំទ្រយល់ឃើញថា នារីរូបស្រស់ដែលថតជាមួយ ឡោម លក្ខិណា ពិតជាគូស្នេហ៍របស់តារាចម្រៀង ខេម ពិតមែនខណៈមានខ្លះទៀតលើកសរសើរថា ពិតជាស្រស់ស្អាតដូចគេសរសើរមិនខុសមែន។
សូមជម្រាបថា កាលពីថ្ងៃសម្ពោធហាង ខេម ធ្លាប់បាននិយាយបង្ហើបដែរថាលោកនឹងរៀបការជាមួយបណ្ដូលចិត្តក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលគឺយ៉ាងយូរ២ទៅ៣ឆ្នាំទៀត ព្រោះពេលនេះលោកក៏មានអាយុច្រើនដែរហើយ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ