ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក
លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបម្រាមធ្វើដំណើរមួយ ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២មិនឲ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិក ដាច់ខាត ហើយបម្រាមនេះនឹងចូលជាធរមាននៅថ្ងៃចន្ទទី៩ខែមិថុនាខាងមុខ។

ប្រទេសទាំង១២នោះមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ បម្រាមនេះក៏រឹតត្បិតផ្នែកខ្លះលើប្រទេសចំនួន៧ដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡាផងដែរ។
តាមការបញ្ជាក់ពីសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥, ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការចុះហត្ថលេខា គឺព្រោះតែលោកបានលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ ជាពិសេសការវាយប្រហារថ្មីៗនេះនៅរដ្ឋ Colorado ដោយបុរសម្នាក់ គប់គ្រាប់បែកសាំងលើក្រុមមនុស្សដែលកំពុងប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ចំណាប់ខ្មាំងអ៊ីស្រាអែល។

ជុំវិញរឿងនេះ អ្នកនាំពាក្យសេតវិមាន Abigail Jackson និយាយថា «លោកប្រធានាធិបតី ត្រាំ កំពុងធ្វើតាមសន្យារបស់គាត់ ដើម្បីការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់ដែលចង់មកប្រទេសរបស់យើង បង្កគ្រោះថ្នាក់ដល់យើង»។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែលលោកត្រាំ ដាក់បម្រាមចូលអាមេរិកលើប្រទេសនានា។ ជាក់ស្តែងកាលពីអាណត្តិដំបូងក្នុងឆ្នាំ២០១៧ អ្នកសាធារណរដ្ឋរូបនេះ ក៏ហាមឃាត់ប្រទេសមូស្លីមចំនួន៧ផងដែរដូចជា៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន។ ក្រោយមកបម្រាមនោះក៏ពង្រីកដល់ប្រទេស កូរ៉េខាងជើង ឆាដ និងវ៉េណេស៊ុយអេឡា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


