ព័ត៌មានជាតិ
ខេត្តកែបប្រារព្ធទិវាបរិស្ថាន ក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក
កែប ៖ រដ្ឋបាលខេត្តកែបបានប្រារព្ធទិវាបរិស្ថាន នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតនៅឆ្នេរលេងទឹកអង្កោល ក្នុងភូមិអង្កោល ឃុំអង្ករ ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពលោក សោមពិសិដ្ឋ អធិបាលខេត្តកែប និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធក្រុមយុវជននិងសិស្សានុសិស្សនិងបងប្អូនអាជីវករចូលរួមប្រមាណ៦០០នាក់ ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។

លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានលើក ឡើងថា ចាប់តាំងពីមានផ្លូវស្អាតតភ្ជាប់មក នេះជាលើកទី៣ហើយ ដែលមន្ទីរបរិស្ថានបានប្រារព្ធកម្មវិធីធំៗនៅលើទឹកដីឆ្នេរអង្កោល គោលបំណងដើម្បីចូលរួមសំអាតសោភណ្ឌភាពឆ្នេរដ៏ស្រស់ស្អាត និងមានសក្តានុពលនេះឱ្យកាន់តែប្រសើរឡើង បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែកម្សាន្តឱ្យកាន់តែច្រើនឡើងថែមទៀត ក្នុងគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។

ថ្លែងនាឱកាសនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ជារៀងរាល់ឆ្នាំខេត្តកែបតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដោយទិវានេះបានប្រារព្ធធ្វើឡើងក្នុងគោលបំណង

លើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ។

លោកបន្តថា តាមរយៈសកម្មភាពនេះ ជាសារមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យអាជីវករប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរអង្កោលចូលរួមសំអាត ទុកដាក់ វិចខ្ចប់ និងទទួលយកសេវាប្រមូលដឹកជញ្ជូនសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីភាពថ្លៃថ្នូរ និងសោភណ្ឌភាពឆ្នេររបស់យើង។

លោកបន្តថា ក្នុងអំឡុងពេលនេះត្បិតឆ្នេរអង្កោល ត្រូវបានក្រាលគ្របដោយស្មៅសមុទ្រ ធ្វើឱ្យបរិស្ថានឆ្នេរហាក់មិនអំណោយផលល្អសម្រាប់ភ្ញៀវទេសចរចុះលេងកម្សាន្ត តែយ៉ាងណាលោកសំណូមពរដល់អាជីវករជួយសំអាតទៅតាមលទ្ធភាព ទោះមិនឈ្នះកម្លាំងធម្មជាតិយ៉ាងហោចណាស់ក៏ជួយបរិស្ថានឆ្នេរបានមួយកម្រិតដែរ។

គួរបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំអំឡុងពេលរដូវធ្លាក់ភ្លៀង តាមបណ្តោយឆ្នេរអង្កោល ត្រូវបានទទួលរងសំណល់នានាបក់តាមទឹករលកមកទើត្រឹមឆ្នេរនេះ បន្ថែមពីនេះទឹកសមុទ្របាននាំយកទាំងពពួកស្មៅសមុទ្រមកជាមួយ ដែលធ្វើឱ្យស្ថានភាពឆ្នេរមិនសូវអំណោយផលល្អសម្រាប់អ្នកទេសចរចុះលេងកម្សាន្ត តែយ៉ាងណាស្ថានភាពនេះនឹងប្រែទៅជាល្អប្រសើរវិញ ក្រោយរដូវធ្លាក់ភ្លៀងបានបញ្ចប់៕
ដោយ ៖ សឹង រ៉ាត់


















-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត