ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ថា ខ្លួននឹងជួសជុលយន្តហោះចម្បាំងដែលខូចខាត អំឡុងការវាយប្រហាររបស់អ៊ុយក្រែន
រុស្ស៊ី បានប្រកាសផែនការជួសជុលយន្តហោះយោធាដែលរងការខូចខាត ក្រោយការវាយលុកដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃទី១មិថុនា ដែលត្រូវបានគេស្គាល់ថាជា «ប្រតិបត្តិការសំណាញ់ពីងពាង»។ ប្រតិបត្តិការនេះ បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើន ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងខ្លាំងដល់យន្តហោះចម្បាំងរបស់ក្រុងមូស្គូ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា យន្តហោះរុស្ស៊ីបានរងការខូចខាត ប៉ុន្តែមិនត្រូវបានបំផ្លាញទាំងស្រុងទេ ដូច្នេះហើយពួកវានឹងត្រូវជួសជុលឡើងវិញ។
អ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើដ្រូនចំនួន ១១៧គ្រឿង មានគោលបំណងបំផ្លាញសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ អ៊ុយក្រែនអះអាងថា ការវាយប្រហារបានបំផ្លាញ ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះជាង ៤០គ្រឿងរបស់ក្រុងមូស្គូ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និង Tu-160 ក៏ដូចជាយន្តហោះឈ្លបការណ៍ A-50។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ។
យ៉ាងណារូបភាពពីផ្កាយរណប និងប្រភពពីមន្ត្រីអាមេរិក បានវាយតម្លៃថា មានយន្តហោះចម្បាំងរុស្ស៊ីប្រហែល ២០គ្រឿងប៉ុណ្ណោះដែលត្រូវបានវាយប្រហារ ហើយក្នុងនោះមានប្រហែល ១០គ្រឿងដែលត្រូវបានបំផ្លាញទាំងស្រុង ដែលនេះគឺជាតួលេខទាបជាងការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
«ប្រតិបត្តិការសំណាញ់ពីងពាង» ត្រូវអ៊ុយក្រែនចំណាយពេលអស់ ១ឆ្នាំកន្លះសម្រាប់ការរៀបចំ ដោយមានការបញ្ជាផ្ទាល់ដោយលោក ហ្សេលេនស្គី។ ដ្រូនរបស់អ៊ុយក្រែន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រអប់កុងតឺន័រឈើដាក់នៅលើឡានដឹកទំនិញ។ នៅពេលចាប់ផ្តើមការវាយប្រហារ ដំបូលនៃប្រអប់កុងតឺន័រឈើទាំងនោះ ត្រូវបានបញ្ជាឲ្យបើកពីចម្ងាយ ហើយដ្រូនបានហោះហើរចេញសំដៅទៅកាន់គោលដៅរបស់ពួកវា។ ទីតាំងដែលរងការវាយប្រហារ មានចម្ងាយប្រមាណ ៤ ៣០០គីឡូម៉ែត្រឯណោះពីព្រំដែនអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ទីក្រុងមូស្គូ ដាច់ខាតត្រូវតែសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពរបស់ខ្លួនកាលពីថ្ងៃមុន។ សារព្រមាននេះត្រូវបាននាំពាក្យដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរសព្ទជាងមួយម៉ោងជាមួយលោក ពូទីន កាលពីថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥៕

ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ចោទរុស្ស៊ីថាប្រើការចរចានៅតួកគី ដើម្បីពន្យារពេលបទឈប់បាញ់និងបញ្ចៀសទណ្ឌកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


