Connect with us

ជីវិតកម្សាន្ដ

គ្រួសារ​លោកជំទាវ ហ៊ុន ស៊ីណាត ជួយ​សម្រេច​បំណង​ចុងក្រោយ​មួយទៀត​ដល់​ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង គង់ ណៃ​

បានផុស

នៅ

ទីបំផុត​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​លោកតា គង់ ណៃ ត្រូវបាន​លោក​ជំ​ទាវ ហ៊ុន ស៊ីណាត និង​បុត្រី​ គឺ​លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​បំពេញ​ជូន​គាត់​ដោយបាន​ឧបត្ថម្ភ​ថ​វិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ ដើម្បី​សង់​ចេតិយ​ និង​ជួយ​ចិញ្ចឹម​រយៈពេល​៥​ឆ្នាំ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ចុះសួរសុខទុក្ខ​ដោយផ្ទាល់​ដល់​ស្រុកកំណើតលោកតា គង់ ណៃ ​ស្ថិតនៅ​ស្រុក​កំពង់​ត្រាច​ខេត្តកំពត​កាលពី​ថ្ងៃទី៥​ ខែ​មិថុនា ​ឆ្នាំ​២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់​ថា​ មូល​ហេតុ​ដែល​កសាង​ចេតិយ​ជូន​លោកតា គង់ ណៃ ​ដោយសារ​តែ​ការ​កន្លងមក​ កូនស្រីរ​បស់លោកជំទាវ ​គឺ​លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​សួរថា​ តើ​រាល់ថ្ងៃនេះ​មាន​ខ្វះខាត​អ្វី​អត់​ លោកតា លោក​ចង់​សំណូមពរ​អី្វ​អត់ ​ខ្ញុំ​និង​គ្រួសារ​ជួយ​លោកតា​?​។​

ភ្លាមៗ​នោះ​លោកតា គង់ ណៃ​ ក៏បាន​មាន​ប្រសា​សន៍​តប​វិញ​ថា​ រាល់ថ្ងៃនេះ​ គឺ​លោកតា​មានផ្ទះ ​និង​ថវិការ​តិច​តូច​អាច​ចិញ្ចឹមជីវិត​ហើយ តែ​អ្វីដែល​សំខាន់ ​គឺ​លោកតា​ខ្លាច​ថា​ មុន​នឹង​ពេល​គាត់​ស្លាប់ទៅ​គាត់​គ្មាន​ចេតិយ​ដាក់​ធាតុ​គាត់​ ដូចនេះ​ហើយក៏​លោកតា សុំឲ្យ​លោកជំទាវ​និង​គ្រួសារ​ជួយ​សង​ចេតិយ​តូចមួយ​ដល់​គាត់​ផង គឺ​គាត់​ស្លាប់​បិទ​ភ្នែក​ជិត​ហើយ ។​

លោកជំទាវ​បន្តថា​ ដោយមាន​ការទទូច​បែប​នេះ​ ទើប​លោកជំទាវ​ និង​កូន​ព្រមទាំង​ក្រុមគ្រួសារ​សម្រេច​កសាង​ចេតិយ​ជូន​តាម​បំណង​របស់គាត់។ លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍​ទៀតថា ​លោកតា គង់ ណៃ គាត់​ជួយ​សង្គម​និង​លើកស្ទួយ​សិល្បៈ​អភិរក្ស ​វប្បធម៌​ លើសលប់ទើប​លោកជំទាវ​និង​ក្រុមគ្រួសារ​សម្រេច​កសាង​ចេតិយ​តម្លៃ​ជិត​២​ម៉ឺន​ឲ្យសំតម្លៃ​​និង​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់គាត់​។​

ក្រៅពី​នោះដែរ​លោកជំទាវ និង​ក្រុមគ្រួសារ​ក៏បាន​ជួយ​ចិញ្ចឹម​គាត់​រយៈពេល​៥​ឆ្នាំ​ទៀត​ ដោយ​ឧបត្ថម្ភ​ជា​រៀងរាល់ខែ​ ដោយ​ក្នុង​មួយខែៗ​ គឺ​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​,​មី​១​កេះ ,​ត្រីខ​១​យួ ,​ទឹក​ស៊ី​វ​១​យួ និង​អង្ករ​ចំនួន៥០​គីឡូក្រាម ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម