ជីវិតកម្សាន្ដ
លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ធ្វើឲ្យ អឿន ម៉ូលីកា រំភើបញញឹមបិទមាត់មិនជិត
តារាស្រីអ្នកនាង អឿន ម៉ូលីកា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងអំឡុងថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្តរួមនឹងពិធីឡើងផ្ទះថ្មីកាលពីថ្មីៗដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមហើយលោកជំទាវថែមទាំងចងដៃលើកទឹកចិត្តដល់នាងទៀតផង។

អ្នកនាង អឿន ម៉ូលីកា ដែលត្រូវបានគេចាត់ទុកថាជាស្រ្តីជោគជ័យម្នាក់នោះបានចាត់ទុកលោកជំទាវ ហ៊ុន ស៊ីណាត ថាជា”ម៉ែ”បានចេញសារនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា ”លោកជំទាវម៉ែគាត់មកចូលរួមកម្មវិធីខ្ញុំគាត់ចងដៃខ្ញុំទៀតខ្ញុំពិតជាមានសំណាងណាស់។ តើខ្ញុំធ្វើបុណ្យអី្វខ្លះពីមុនមកបានថ្ងៃពិសេសរបស់ខ្ញុំ,ខ្ញុំមានសំណាងបានលោកជំទាវម៉ែ ហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរក្នុងថ្ងៃពិសេសនេះ! កូនសូមអរគុណ និងជូនពរជំទាវម៉ែឲ្យមានសុខភាពល្អនិងជាម្លប់ដល់កូនចៅ”។

ក្រៅពីមានមោទនភាព និងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមឲ្យពរជ័យនោះ ម៉ូលីកា និងស្វាមីនាងលោក ហុង មានុណ ក៏បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់មិត្តរួមអាជីពនិងបណ្ដារដៃគូរអ្នករកស៊ីជាមួយគ្នា រួមទាំងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់អ្នកទាំងពីរផងដែរ។

អ្នកនាង អឿន ម៉ូលីកា ចាត់ទុកការមកលើកទឹកចិ ត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាពមួ យបញ្ជាក់ថាទោះបីជាមានមុខរបររកស៊ីដូចគ្នាមែនតែមិត្តភក្ដិនិងបងប្អូនទាំងអស់សហការណ៍និងរាប់ អានគ្នាខ្លាំងណាស់ហើយពួកគេរីករាយនៅពេលដែ លឃើញនាងមានការវិវត្តន៍កម្រិតជីវភាពឆ្លងផុតពីការរស់នៅផ្ទះជួលមកសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃដូចពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


