ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ មរណភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាការបាត់បង់ធនធានមនុស្សល្អឆ្នើមមួយរូបពោរពេញដោយឆន្ទៈមនសិការ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។

នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ឯកឧត្ដម ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា «មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសន្ដោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃ នៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកស្នាដៃគួរកោតសរសើរ និងចងចាំ សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក»។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ឯកឧត្ដម សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្ថែមថា «យើងខ្ញុំទាំងអស់គ្នា ពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យ បានបន្សល់ទុកជារៀងរហូត»។

គួរជម្រាបថា លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅវេលាម៉ោង ១២ និង ៤៥ នាទីរសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។
ដំណឹងមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើម និងមានតម្លៃរបស់កម្ពុជានេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន សម្តែងការសោកស្ដាយជាពន់ពេក ដោយក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ ជាមួយក្រុមគ្រួសារលោកតាព្រឹទ្ធាចារ្យផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


