Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ ចាត់ទុកមរណភាពលោកតា គង់ ណៃ ជាការ​បាត់បង់ធនធានដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងនៅកម្ពុជា

បានផុស

នៅ

សមាគម​សិល្បករ​ខ្មែរ បាន​ចាត់​ទុក​ដំណឹង​មរណភាព​របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺ ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​ផ្នែក​ចាប៉ី​ដង​វែង​ដ៏​កម្រ​ប្រកប​ដោយ​សមត្ថភាព ទេពកោសល្យ ដែល​ធ្លាប់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ទាំង​នៅ​ឆាក​ជាតិ និង​តំបន់ ក៏ដូចជា​ការ​លើ​កម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តជាតិ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​សិល្បករ​ខ្មែរ បាន​លើក​ឡើង​ថា «តាងនាម​ថ្នាក់​ដឹកនាំ សមាជិក សមាជិកា និង​សិល្បករ សិល្ប​ការិនី​ទាំងអស់ នៃ​សមាគម​សិល្បករ​ខ្មែរ​យើង ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រន្ធត់​ក្ដុកក្ដួល និង​សោកស្ដាយ​ជាទីបំផុត ដោយ​ទទួល​ដំណឹង​ពី​មរណភាព​របស់​លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស .២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៤ វេលា​ម៉ោង ១២:៤៥ នាទី​រសៀល ក្នុង​ជន្មាយុ ៨០ ឆ្នាំ ដោយ​រោគាពាធ»។

សមាគម​សិល្បករ​ខ្មែរ លើក​ឡើង​បន្ត​ថា «ក្នុង​ឱកាស​ដ៏​សែន​វិយោគ​រក​ទីបំផុត​គ្មាន​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​សមានទុក្ខ អាឡោះអាល័យ និង​ក្តី​សង្វេគ​ជា​ពន្លឹក​ជាមួយ​ក្រុម​គ្រួសារ នៃ​សព​របស់​លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ។ មរណភាព​របស់​លោកតា​ព្រឹទ្ធាចារ្យ គឺជា​ការ​បាត់បង់​នូវ​ស្វាមី ឪពុក ជីតា ជា​ទី​គោរព​ស្រឡាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​គុណូបការៈ​ចំពោះ​កូនចៅ​គ្រប់ៗ គ្នា»។

សមាគម​សិល្បករ​ខ្មែរ លើក​ឡើង​បន្ត​ទៀត​ថា «ដោយឡែក​សម្រាប់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​វិញ អវត្តមាន​របស់​លោកតា​ព្រឹទ្ធាចារ្យ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​ផ្នែក​ចាប៉ី​ដងវែង​ដ៏​កម្រ​ប្រកប​ដោយ​សមត្ថភាព ទេពកោសល្យ ដែល​ធ្លាប់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ទាំង​នៅ​ឆាក​ជាតិ និង​តំបន់ ក៏ដូចជា​ការ​លើ​កម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តជាតិ​ផង​ដែរ»។

ជាថ្មី​ម្តង​ទៀត សមាគម​សិល្បករ​ខ្មែរ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ជាមួយ​លោកស្រី តាត់ ឆេន ព្រមទាំង​ក្រុម​គ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ សូម​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា ដំណឹង​មរណភាព​របស់​លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​ជា​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ឆ្នើម និង​មាន​តម្លៃ​របស់​កម្ពុជា​នេះ បាន​ធ្វើ​ឲ្យ​មហាជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន សម្តែង​ការ​សោកស្ដាយ​ជា​ពន់ពេក ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសៅ​នេះ ជាមួយ​ក្រុម​គ្រួសារ​លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

សុស៊ីដាន ក្រឡុកចុង​ម៉ោង​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Young Elephants ២-៣

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច​ពិជ័យ​សេនា បង្ហាញ​ការ​ចងចាំ​ប្រវត្តិ​ជូរចត់​កាលពី​៥៩​ឆ្នាំមុន​អំឡុង​សម័យ​សង្គ្រាម​

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​សហជីព​នៅ​កម្ពុជា ​៖ ​សង់​ត្រា​ល់​ស្រែក​ក្តែ​ងៗ​ឱ្យគេ​ធ្វើការ​ដោយ​តម្លាភាព ប៉ុន្តែ​ខ្លួនឯង​បែរជា​គ្មាន​តម្លាភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

ព័ត៌មានជាតិ៩ ម៉ោង មុន

ត្រី​តុកកែ​មានតម្លៃ​ថ្លៃ​តាម​ហាង​ចិន កំពុង​បង្កាត់​ពូជ​នៅ​មជ្ឈមណ្ឌល​វារីវប្បកម្ម​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

ព័ត៌មានជាតិ១២ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗ គ្នា បណ្ដាលឲ្យស្រុកចំនួន ០៣ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ៩ ម៉ោង មុន

ត្រី​តុកកែ​មានតម្លៃ​ថ្លៃ​តាម​ហាង​ចិន កំពុង​បង្កាត់​ពូជ​នៅ​មជ្ឈមណ្ឌល​វារីវប្បកម្ម​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៩ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម