Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ដឹកនាំ​អ្នក​សិល្បៈ​គោរព​វិញ្ញាណក្ខន្ធ​ព្រឹទ្ធាចារ្យ​ទេវ​នាដ ឯម ធាយ

បានផុស

នៅ

តារាចម្រៀង​និង​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ា​ច កាលពី​ម្សិលមិញ​បាន​ដឹកនាំ​អ្នកសិល្ប​:​ចូលរួម​ពិធី​បុណ្យសព​ និង​គោរព​វិញ្ញាណក្ខន្ធ​ព្រឹទ្ធាចារ្យទេវ​នាដ ឯម ធា​យ​។​

លោក សុះ ម៉ាច បាន​បញ្ជាក់ថា​ ការបាត់បង់​ព្រឹទ្ធាចារ្យទេវ​នាដ ឯម ធា​យ​ គឺជា​ការបាត់បង់​មរតក​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ដ៏​កម្រ​មួយរូប​ ដែល​គួរឲ្យ​សោកស្តាយ​បំផុត ​និង​សូម​បួងសួង​ដល់​ដួង​វិ​ញ្ញាណ​ក្ខន្ធ​ព្រឹទ្ធាចារ្យ​ដល់​ឋាន​បរម​សុគតិភព​កុំបី​ខាន​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​លោក សុះ ម៉ាច បាន​បន្តថា ​នៅក្នុង​ពេល​នេះដែរ​ ដោយ​តំណាងឲ្យសមាគម​សិល្ប​ករ​ខ្មែរ​ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ លោកក៏បាន​បច្ច័យ​ចំនួន​២​លាន​រៀល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​ចូល​រួមបុណ្យ​ឧបាសិកា​ព្រឹទ្ធាចារ្យ ទេវ​នាដ ឯម ធា​យ ផងដែរ​។​

សូមបញ្ជាក់ថា ​ព្រឹទ្ធាចារ្យ ឯម ធា​យ ទទួល​មរណភាព​នៅវេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៥ ​ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​ក្នុង​ជន្មាយុ៨៨​ឆ្នាំ​។​ ប៉ុន្តែ​សព​របស់​លោកយាយ​ត្រូវបាន​បូជា​ភ្លាមៗ​ផងដែរ​ ក្រោយ​តេស្ត​សំណាក​រកឃើញ​ជំងឺ​កូ​វីដ​-១៩​។​

គេ​ចាត់ទុកថា នេះ​ជា​ដំណឹង​ដ៏​ក្ដុកក្ដួល ​និង​សោកសៅ​បំផុត​ សម្រាប់​ក្រុមគ្រួសារ​និង​មហាជន​អ្នក​គាំ ទ្រ​ បន្ទាប់ពី​ទទួលដំណឹង​នៃ​ការទទួល​មរណភាពរ​បស់​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធា​យ ​ដែល​មរតកមនុស្ស​រស់​ថ្នាក់ជាតិ​​ឯកទេស​របាំ​ក្បាច់បុរាណ​ខ្មែរ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ១០ នាទី មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

Sokha Hotels

ព័ត៌មានពេញនិយម