ជីវិតកម្សាន្ដ
ទើបបញ្ចាំងប៉ុន្មានថ្ងៃ រឿង Spider-Man កើបលុយបានច្រើនយ៉ាងនេះ
ក្រោយហ្វេនៗទន្ទឹងរង់ចាំប្រហែលមួយឆ្នាំ បន្ទាប់ពីប្រកាសថតកំលុងឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ខ្សែភាពយន្ត Spider-Man: No Way Home បានមកដល់រោងភាពយន្តហើយ។

ខ្សែភាពយន្ត Spider-Man: No Way Home របស់ចក្រវាលភាពយន្តម៉ាវែល ឬ ហៅកាត់ MCU បានចាក់បញ្ចាំងសឹងគ្រប់រោងភាពយន្តលើពិភពលោក លើកលែងតែប្រទេសចិនប៉ុណ្ណោះ ខណៈទើបតែចេញបានប៉ុន្មានថ្ងៃ កុននេះអាចកើបលុយជិត ៦០០លានដុល្លារបាត់ទៅហើយ។

Spider-Man: No Way Home ឬ “មនុស្សពីងពាងរកផ្លូវទៅផ្ទះមិនបាន” ចាក់ផ្សាយផ្លូវការមិនទាន់បានមួយអាទិត្យស្រួលបួលផង វាអាចរកចំណូលពី Box Office ដល់ទៅ ៥៨៧លានដុល្លារ ក្នុងនោះសហរដ្ឋអាមេរិកតែឯងរកបាន ២៥៣លានដុល្លារ និង ៣៣៤លានដុល្លារនៅប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។

ចំណូលដ៏សន្ធឹកសន្ធាប់នេះ បានធ្វើឲ្យ Spider-Man: No Way Home ជាប់ចំណាត់លេខ ៣ ជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុតក្នុងសប្ដាហ៏ដំបូង នៅពីក្រោយរឿងរបស់ Marvel ពីរទៀតគឺរឿង Avengers: Infinity Wars សប្ដាហ៏ដំបូងរកបាន ៦៤០.៥លានដុល្លារ និងរឿង Avengers: Endgame រកបាន ១២២៣លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាចម្រៀង-សម្តែងជប៉ុន Sayaka ដេកស្លាប់នៅសណ្ឋាគារសង្ស័យធ្វើអត្តឃាត
ចុចអាន៖ Jennie សមាជិក Blackpink រកចំណូលពីការថតស្ប៉តស៊ីដាច់គេ ក្នុងវិស័យ K-Pop
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


