ជីវិតកម្សាន្ដ
ម្ដាយ Tangmo រងការរិះគន់ម្ដងទៀត ក្រោយសម្ញែងខ្លួនហ៊ឺហា ថ្ងៃឡើងតុលាការ
អ្នកស្រី Panida Siriyuthyothin ម្ដាយ Tangmo ហាក់បង្ហាញភាពហាយសូរ និងហ៊ឺហាខ្លាំង នៅថ្ងៃឡើងតុលាការ ដើម្បីទទួលសំណងជាង ៥ម៉ឺនដុល្លារអាមេរិក ពីជនសង្ស័យទាំង ៦នាក់ សម្រាប់បញ្ចប់រឿងក្ដីការស្លាប់របស់កូនស្រី។

វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់មហាជនថៃ ដែលកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ជនសង្ស័យទាំង ៦នាក់ ក្នុងរឿងក្ដីស្លាប់របស់ Tangmo បានទៅកាន់តុលាការជាមួយនឹងវត្តមានម្តាយរបស់ Tangmo ដើម្បីចរចាប្រគល់សំណងពាក់ព័ន្ធនឹងការស្លាប់របស់នាង ដោយអ្នកស្រី Panida Siriyuthyothin ព្រមទទួលសំណងប្រមាណជា ៥៣,០០០ដុល្លារអាមេរិក។

ស្របពេលជាមួយគ្នាដែរ មហាជនចាប់អារម្មណ៍លើការតុបតែងខ្លួនរបស់អ្នកស្រី Panida ជាខ្លាំង ដោយសារតែការសម្លៀកបំពាក់ និងគ្រឿងអលង្ការសុទ្ធតែប្រេនៗ មើលទៅមួយឈុតរបស់គាត់ ពិតជាមិនអស់តិចនោះទេ។ ក្នុងនោះគេឃើញអ្នកស្រីប្រើខ្សែក្រវ៉ាត់ប្រេនលំដាប់អន្តរជាតិ Gucci ព្រមទាំងសម្ញែងចិញ្ចៀន និងនាឡិកាដៃ ថ្លៃៗទៀតផង។
គួររំលឹកថា អ្នកស្រី Panida Sirayuthyothin ត្រូវសាធារណជនរាប់សិបនាក់បានពន្លះកប់ៗមាត់ម្ដងរួចហើយ ដែលគាត់ព្រមទទួលប្រាក់ពីជនសង្ស័យ ដោយមិនគិតរកយុត្តិធម៌ឱ្យ Tangmo ខណៈពេលនេះស្រាប់តែផ្ទុះការរិះគន់ជាថ្មីទៀត ក្រោយពេលគាត់បង្ហាញភាពហាយសូរឡើងតុលាការ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាជនរិះគន់កប់មាត់ ក្រោយម្ដាយ Tangmo ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យ
ចុចអាន៖ បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


