ជីវិតកម្សាន្ដ
ជនសង្ស័យពីររូប សារភាពថា ពិតជាបានសម្លាប់ Tangmo
លោកប៉ ( Por Lertthaweewit) និងលោករ៉ូប៊ឺត (Robert Trikanchananan) ដែលជាជនជាប់សង្ស័យ លើសំណុំក្ដីរបស់តារាសម្ដែង តេងម៉ូ (Tangmo Nida) បានផ្ដល់ចម្លើយសារភាពចំពោះមុខតុលាការថា ពួកគេពិតជាបានសម្លាប់នាងពិតមែន។

កាលពីពេលកន្លងទៅ ជនសង្ស័យទាំងពីររូប ធ្លាប់ចូលខ្លួនផ្ដល់សក្ខីកម្មនៅក្នុងតុលាការជាច្រើនលើកមកហើយជុំវិញរឿងក្ដី តេងម៉ូ ប៉ុន្តែព្រះរាជអាជ្ញាមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពួកគេឡើយ។
ទើបតែថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីតំណាងអយ្យការ និងចុងចោទទាំងពីរបានចូលខ្លួននៅក្នុងតុលាការដើម្បីធ្វើសក្ខីកម្ម និងផ្ទៀងផ្ទាត់ចម្លើយជាមួយសក្សី ចុងចោទទី១ និងចុងចោទទី២ បានផ្លាស់ប្តូរសក្ខីកម្ម ដោយព្រមទទួលចំពោះការចោទប្រកាន់ទាំងអស់ថា ពួកគេពិតជាបានរួមចំណែកក្នុងការស្លាប់របស់ តេងម៉ូ។

លោក ប៉ ត្រូវព្រះរាជអាជ្ញាដាក់ពាក្យបណ្តឹងចំនួន ៦ បទល្មើសគឺ ១. អំពើធ្វេសប្រហែសបណ្តាលឲ្យមនុស្សស្លាប់ ២. ជាថៅកែកប៉ាល់គ្មានលិខិតបញ្ជាក់ ៣. ទូកប្រើប្រាស់មានអាជ្ញាប័ណ្ណផុតកំណត់ ៤. ចាក់សំរាមចូលក្នុងទន្លេ ៥. មិនដាក់ឈ្មោះទូកជាអក្សរថៃ និងអង់គ្លេស និង ៦. ធ្វើរបាយការណ៍មិនពិតជូនអាជ្ញាធរ។
ចំណែកលោក រ៉ូប៊ឺត ត្រូវបានចោទប្រកាន់ចំនួន ៤បទល្មើសគឺ ១. ការធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ ២. ជាអ្នកត្រួតពិនិត្យកប៉ាល់គ្មានលិខិតបញ្ជាក់ផ្លូវច្បាប់ ៣. ប្រើប្រាស់ទូកដែលមានអាជ្ញាប័ណ្ណផុតកំណត់ និង ៤. បោះចោលសំរាមទៅក្នុងទន្លេ។

បច្ចុប្បន្ន ទើបតែមានចុងចោទពីររូបនេះប៉ុណ្ណោះ ដែលបានឆ្លើយសារភាពចំពោះបទចោទប្រកាន់ទាំងអស់របស់ព្រះរាជអាជ្ញា ចំណែក៤រូបទៀត បន្តបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ដូច្នេះតុលាការនឹងសើរើសំណុំក្ដីឃាតកម្ម តេងម៉ូ ជាថ្មីឡើវិញ។ តុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នឹងបើកសវនាការលើភស្តុតាងនៃសំណុំរឿងដែលព្រះរាជអាជ្ញាប្តឹងចោទ។
ចំពោះជនជាប់ចោទទាំងពីររូបវិញ ពេលនេះកំពុងអនុញ្ញាតឱ្យនៅក្រៅឃុំនៅឡើយ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


