ជីវិតកម្សាន្ដ
តុលាការថៃសម្រេចកាត់ទោសជនជាប់ចោទ ២ រូប ឲ្យជាប់ពន្ធនាគារ ជុំវិញការស្លាប់របស់ Tangmo
តុលាការក្នុងស្រុកមួយក្នុងខេត្ត Nonthaburi បានកាត់ក្តីលើសំណុំរឿងដែលពាក់ព័ន្ធនឹងការស្លាប់របស់ Pataratida Pacharawirapong ដែលត្រូវបានគេស្គាល់ថា Tangmo ជាតារាសម្តែងអាយុ ៣៧ ឆ្នាំ។

បើតាមការស៊ើបអង្កេតបានរកឃើញថា Thanatphat Lertthawiwit ហៅ Por អាយុ ៣៣ ឆ្នាំ មានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៨ខែ និងពិន័យជាប្រាក់ចំនួន ១២៨,០០០បាត (៣,៧៨៤ ដុល្លារអាមេរិក)។ ទោះយ៉ាងណាក៏ដោយ ដោយសារ Por បង្ហាញចេតនាសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ តុលាការបានបន្ថយទោសពាក់កណ្តាល។ ដោយពិចារណាលើកាលៈទេសៈផ្សេងទៀត តុលាការបានកាត់បន្ថយការកាត់ទោសរបស់គាត់ឲ្យជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ ៩ខែ និងពិន័យជាប្រាក់ចំនួន ៦៤,០០០បាត (១,៨៩២ ដុល្លារអាមេរិក) ជាមួយនឹងលក្ខខណ្ឌក្នុងការរាយការណ៍ទៅតុលាការ និងបំពេញមុខងារសហគមន៍រយៈពេល ៣ ឆ្នាំ។
ចំណែកលោក Robert Boonchieng Pipatnuntakul តុលាការបានរកឃើញថាគាត់មានទោសដូចគ្នា ហើយបានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៤ ខែ និងពិន័យជាប្រាក់ ១៨,០០០ បាត (៥៣៣ ដុល្លារ)។ ទោះជាយ៉ាងណាក៏ដូចជា Por ដែរ Robert ក៏បានបង្ហាញពីចេតនាចង់ផ្ដល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះដែរ។ ដូច្នេះ តុលាការបានកាត់បន្ថយទោសដាក់ពន្ធនាគារគាត់មកនៅត្រឹម ២ឆ្នាំ ២ខែ និងពិន័យជាប្រាក់មកត្រឹម ៥៤០០បាត (១៦០ដុល្លារ)។ លើសពីនេះ គាត់ក៏ត្រូវបំពេញរយៈពេលសាកល្បង៣ឆ្នាំផងដែរ ក្នុងអំឡុងពេលដែលគាត់នឹងរាយការណ៍ទៅតុលាការ និងបំពេញមុខងារសហគមន៍ដូចគ្នា។
សូមរម្លឹកដែរថា មរណភាពដ៏សោកនាដកម្មរបស់ Tangmo ដែលជាតារាកំពុងរះក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះ។ ការលាចាកលោករបស់នាង មិនត្រឹមតែធ្វើឲ្យកក្រើកឆាកប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនៃទេពកោសល្យវ័យក្មេងក្នុងអាជីវកម្មបង្ហាញមុខផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃ Margie ថត Selfie លើឡានទំនើប Lamborghini ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


