ជីវិតកម្សាន្ដ
លោកណាវ៉ាត់ ថា ករណី Tangmo ជាឃាតកម្ម១០០% ប៉ុន្តែគេរកមិន ឃាតក ទេ
ប្រធាន MGI លោកណាវ៉ាត់ទម្លាយថា ករណី Tangmo ជាឃាតកម្ម១០០% ប៉ុន្តែមិនដឹងថានរណាជាអ្នកសម្លាប់នាងទេ។ បន្ទាប់ពីធ្វើគម្រូតាមតារាស្រីធ្លាក់ពីលើទូកលោកបានបញ្ជាក់ថា អ្វីដែលកំពុងធ្វើគឺមិនមែនសម្រាប់ការកម្សាន្តឬរឿងភាគដូចដែលភាគីពាក់ព័ន្ធរិះគន់នោះទេ។ គោលបំណងនៃការត្រាប់តាមសពគឺដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពល និងអយុត្តិធម៌នៅក្នុងសង្គមថៃ។
មេ MGI រូបនេះថែមទាំងបញ្ចាក់ថា អ្វីទាំងអស់ដែលពួកយើងបានសាកល្បង អាចនិយាយបានថា មនុស្សមើលឃើញថា ករណីនេះជាការសប្បាយឬកម្សាន្ត។ គ្រប់គ្នាមានសិទ្ធិនិយាយគំនិតរបស់អ្នក។ ប៉ុន្តែយើងមានសិទ្ធិធ្វើវាតាមរបៀបរបស់យើង។ កុំមើលងាយសកម្មភាពរបស់ពួកយើង។ ព្រោះអ្នករាល់គ្នាធ្វើការខ្លាំងណាស់។
ក្រុមការងារបានក្លែងធ្វើគ្រប់សេណារីយ៉ូដែលគួរឲ្យសង្ស័យ។ អ្នកទាំងពីរធ្លាក់ពីលើទូកដោយមិនលោត ហើយធ្លាក់ពីលើទូកដោយគ្មានអញវីសោះ បញ្ជាក់ថា របួសរបស់ Tangmo ច្បាស់ជាមិនអាចបណ្តាលមកពីកប៉ាល់ទូកទេ។ ហើយស្នាមរបួសនៅលើនាងក៏មិនស៊ីគ្នានឹងរូបរាងរបស់ស្លាបចក្រទេ។ ទោះជា San និង Por បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេថា មុនពេលធ្លាក់ចូលទៅក្នុងទឹក Tangmo បានសង្កត់លើកប៉ាល់របស់ទូកបន្តិចក៏ដោយ។
លោក Nawat បាននិយាយថា គោលបំណងពិតនៃពេលវេលានេះ មិនមែនចង់បង្កើតបញ្ហាដល់ San ឬ Por នោះទេ គឺធ្វើសម្រាប់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ហើយបើនិយាយឲ្យស្មោះត្រង់ ២០% គឺសម្រាប់ Tangmo ផ្ទាល់តែម្ដង។ ខ្ញុំបាននិយាយទៅ DSI ដើម្បីស្នើសុំឲ្យគេទទួលយកករណីនេះជាករណីពិសេស ប្រសិនបើ DSI ទទួលយកករណីនេះ ហើយរកឃើញថាការពិតមិនដូចដែលក្រុមការងារបានសង្កេតឃើញ។ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយក និងប្រឈមនឹងការចាត់វិធានការផ្លូវច្បាប់។ ព្រោះអ្នកនៅលើទូកច្បាស់ជាប្ដឹងយើង តែបើគេបញ្ជាក់ថាជាអំពើឃាតកម្ម ស្នើឲ្យមានការស៊ើបអង្កេតដោយតម្លាភាព។
លោកក៏បានបានបញ្ជាក់ដែរថា នេះជាករណីឃាតកម្ម១០០% គ្រាន់តែថាគាត់មិនបានដឹងថាអ្នកណាជាអ្នកសម្លាប់នាងទេ ។ ជាពិសេសទៀតដែរ ការដែលត្រាប់តាមសពដែលស្លាប់ទៅច្រើនឆ្នាំនេះ គឺជានិមិត្តរូបនៃការផ្តល់យុត្តិធម៌ជូនសង្គមវិញ។ វាមិនមែនគ្រាន់តែជាការទទួលបាន Tangmo មកវិញទេ។ ចាប់ពីពេលនេះតទៅ នឹងមានករណីជាច្រើនទៀត។ កន្លែងណាមានការបំភ្លៃការពិតដោយអ្នកមានឥទ្ធិពលក្នុងប្រទេសទើបគ្រប់គ្នាដែលរងភាពអយុត្តិធ៌មិនហ៊ានតបតទៅវិញ។
សូមរម្លឹកដែរថា ក្រុមអ្នកមុជទឹកបានប្រទះឃើញសពតារាស្រី Tangmo nida អណ្ដែតផុសឡើងលើផ្ទៃទឹក បន្ទាប់ពីរូបនាងបានធ្លាក់ពីលើទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២។ មរណភាពដ៏សោកនាដកម្មរបស់នាង ដែលជាតារាកំពុងរះក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះ។ ការលាចាកលោករបស់នាង មិនត្រឹមតែធ្វើឲ្យកក្រើកឆាកប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនៃទេពកោសល្យវ័យក្មេងក្នុងអាជីវកម្មបង្ហាញមុខផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈានចូលខ្ទង់៤០ហើយ តែតារាថៃ Sririta ស្លៀកស្កុតរឹបខ្លួន បង្អួតរាងរៅដូចវ័យក្រមុំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


