ជីវិតកម្សាន្ដ
បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់
Baifern Pimchanok បង្ហាញសម្រស់ស្អាតប្លែក ខុសពីសព្វមួយដង ជាពិសេសត្រង់បបូរមាត់តែម្ដង មើលទៅកាន់តែសិចស៊ី ធ្វើឱ្យអ្នកគាំទ្រនាំគ្នាសង្ស័យថានាងបានទៅកែសម្ផស្ស នៅប្រទេសកូរ៉េ។

តារាសម្តែងស្រី Baifern Pimchanok បង្កការភ្ញាក់ផ្អើលមិនធម្មតា បន្ទាប់ពីចែករំលែករូបថតស៊េរីថ្មីនៅលើគណនី Instagram របស់នាង។ ក្នុងរូបភាពគេសង្កេតឃើញ បបូរមាត់របស់នាងមានភាពសិចស៊ីប្លែកភ្នែក ដែលនេះធ្វើឱ្យមនុស្សជាច្រើនគិតថា នាងចង់ផ្លាស់ប្តូរមុខមាត់ ដោយការចាក់ filler លើបបូរមាត់។

ថ្វីត្បិតសង្ស័យបែបនេះក្ដី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតសង្ឃឹម Baifern នឹងមិនកែសម្ផស្ស ព្រោះសម្រស់ធម្មជាតិរបស់នាងស្រស់ស្អាតខ្លាំង មិនចាំបាច់កែកុននោះទេ។

ជាមួយគ្នាដែរ អ្នកគាំទ្រមួយចំនួនបាននិយាយថា សម្រស់ Baifern ដែលគ្រប់គ្នាកំពុងឃើញ ពុំមែនជាការកែកុនអ្វីឡើយ វាគ្រាន់តែជាស្ទីលតុបតែងខ្លួនមួយបែបរបស់នាងប៉ុណ្ណោះ ដោយសារតាំងពីដើមមក ទម្រង់បបូរមាត់តារាស្រីរូបនេះមានរាងបេះដូង ស្អាតទាក់ទាញស្រាប់ហើយ។
សូមទស្សនារូបភាពខាងក្រោម!




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត
ចុចអាន៖ សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


