ជីវិតកម្សាន្ដ
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
បន្ទាប់ពីជនសង្ស័យពីររូបចូលខ្លួនសារភាពចំពោះការស្លាប់របស់ តេងម៉ូ ម្ដាយរបស់តារាស្រីរូបនេះ ចេញមកដាក់ពាក្យប្ដឹងទារសំណងភ្លាមៗពីជនជាប់ចោទទាំងពីរ ជាទឹកប្រាក់ជាង ៤០លានបាតឯណោះ។

ក្រោយពេលជនជាប់ទាំងពីរូបចូលខ្លួនធ្វើសក្ខីកម្មរួចរាល់ នៅថ្ងៃទី២ ខែមីនា ម្ដាយរបស់ តេងម៉ូ អ្នកស្រី Panida Sirayuthyothin បានប្ដឹងពួកគេពីបទមនុស្សឃាត ព្រមទាំងប្តឹងសងជំងឺចិត្តចំនួន ៤០.៨លានបាត (ប្រហែល ១.១៧លានដុល្លារ)។ យ៉ាងណាមិញ ពេលនេះម្ដាយ តេងម៉ូ កំពុងពិគ្រោះជាមួយក្រុមមេធាវីសិន មិនទាន់មានដំណឹងផ្លូវការថា តើបណ្ដឹងនេះនឹងដំណើរការយ៉ាងណានៅឡើយ។

គួរបញ្ជាក់ថា តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ទៅលើជនជាប់ចោទពីររូបគឺលោក ប៉ និងលោក រ៉ូប៊ឺត និងគ្រោងបើកសវនាការលើភស្តុតាងនៃសំណុំក្ដីរបស់ តេងម៉ូ ដែលព្រះរាជអាជ្ញាប្តឹងចោទអ្នកទាំងពីរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈម្ដាយរបស់ជនរងគ្រោះអ្នកស្រី Panida បានដាក់ពាក្យបណ្ដឹងទាមទារការខូចខាតពីពួកគេនៅថ្ងៃឡើងតុលាការផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជនសង្ស័យពីររូប សារភាពថា ពិតជាបានសម្លាប់ Tangmo
ចុចអាន៖ តស៊ូពីតួរាយរង ក្លាយជាផលិករភាពយន្ត ពេលនេះ Anne សល់ទ្រព្យកប់ក្ដោងឯណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


