ជីវិតកម្សាន្ដ
Sand គំរាមប្ដឹងបកទៅម្ដាយ Tangmo ពីបទបរិហារកេរ្តិ៍ដោយគ្មានភស្តុតាង
កាលពីថ្ងៃទី ០៥ មីនា ២០២៣ Sand Wisapat ដែលមិត្តជិតស្និទ្ធរបស់ Tangmo បានបង្ហោះលើ Instagram ផ្ទាល់ខ្លួនយ៉ាងវែងអន្លាយថា នាងនឹងប្ដឹងបកតបទៅកាន់ម្ដាយ Tangmo វិញពីបទបរិហារកេរ្តិ៍ដោយគ្មានភស្តុតាង ខណៈ Por និងរ៉ូប៊ឺត ដែលជាជនជាប់សង្ស័យ បានផ្ដល់ចម្លើយសារភាពចំពោះមុខតុលាការថា ពួកគេពិតជាបានសម្លាប់នាងពិតមែន។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន Sand បានសរសេរថា “Sand ចង់ប្ដឹងម៉ាក់និងក្រុមរបស់ម៉ាក់ ជាពិសេសមេធាវីដែលបរិហារកេរ្តិ៍ រួមទាំងអ្នកចែកចាយព័ត៌មានក្លែងក្លាយ ស៊ីឌីទាំងបីទៅប្រព័ន្ធផ្សព្វផ្សាយនៅមុខតុលាការ។ ខ្លឹមសារបង្ខូចនេះក្នុងន័យបង្ខូចឈ្មោះ Sand ពីរឿងដែលម្តាយ និងក្រុមមេធាវីបាននិពន្ធដោយគ្មានការពិត។ ជាពិសេសរំពឹងលទ្ធផលខ្លះពីប្រព័ន្ធផ្សាយព័ត៌មិនពិត”។

លើសពីនេះទៀត ជនសង្ស័យរូបនេះបានបញ្ជាក់បន្ថែមថា “អង្គហេតុសម្រាប់ម្ដាយ និងក្រុមមេធាវីដើម្បីការយល់ដឹងត្រឹមត្រូវដោយមិនបំភ្លៃនោះគឺ Sand ជាអ្នកដំណើរក្នុងនាមជាមិត្ត មិនមែនជាសន្តិសុខឬម្ចាស់ទូកដែលត្រូវទទួលខុសត្រូវលើអ្នកដំណើរទាំងអស់នោះទេ ត្រូវតែយល់ថា គ្រោះថ្នាក់ជារឿងដែលគ្មានអ្នកណាចង់កើត។ កុំប្រើវិបត្តិជាឱកាស អ្នករាល់គ្នាបានបាត់បង់អស់ហើយ។ បើមិនទាន់ចប់ទេ Sand នឹងមិនព្រងើយកន្តើយ រាល់បទល្មើសគ្រប់សកម្មភាព ទោះចេតនាឬអត់ Sand នឹងប្រើគ្រប់សិទ្ធិដែលខ្លួនមាន ដើម្បីការពារខ្លួនឲ្យបានខ្ពស់បំផុត”។

ជាមួយគ្នានេះដែរ Sand ក៏បានប្រើ hashtag ការពារខ្លួនឯងជាច្រើនដូចជា #ជើងជាអ្នកដំណើរ ត្រឡប់ជាចុងចោទ #តើយុត្តិធម៌នៅឯណា? #គ្រោះថ្នាក់អ្នកធ្លាក់ពីលើទូកត្រូវចោទថាធ្វេសប្រហែសពេញទូក? #ក្រុមមេធាវីថ្មីរបស់អយ្យការបានចេញផ្សាយព័ត៌មានក្លែងក្លាយបង្កការខូចខាតដល់លោក Sand យ៉ាងដូច្នេះ។ ការបរិហារកេរ្តិ៍ ក្នុងនាមជាមេធាវី អ្នកគួរតែចេះចំណេះដឹង។ មូលដ្ឋានទាំងនេះមានន័យថា អ្នកមានបំណងប្រព្រឹត្តបទល្មើសដោយមិនខ្លាចច្បាប់

សូមរម្លឹកដែរថា ក្រុមអ្នកមុជទឹកបានប្រទះឃើញសពតារាស្រី Tangmo nida patcharaveerapong អណ្ដែតផុសឡើងលើផ្ទៃទឹក បន្ទាប់ពីរូបនាងបានធ្លាក់ពីលើទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Nychaa បញ្ចេញឈុតប៊ីគីនីលើផ្ទៃសមុទ្រ
ចុចអាន៖Mai Davika លេងមួយចាស់ដៃ ក្នុងថ្ងៃកំណើតរបស់អ្នកគ្រប់គ្រងផ្ទាល់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


