ជីវិតកម្សាន្ដ
តារា ថៃ ១០ រូប សុទ្ធតែជាអ្នកស្នងមរតកសេដ្ឋីពាន់លានក្នុងប្រទេស
សព្វថ្ងៃយើងប្រហែលជាឃើញតារាសិល្បៈជាច្រើន បង្វែរខ្លួនអ្នកទៅរកផ្លូវជំនួញ មានទាំងមនុស្សជោគជ័យនិងបរាជ័យលាយឡំគ្នា។ ប៉ុន្តែមួយវិញទៀត មានតារាល្បីៗមិនតិចទេ ដែលធំឡើងដោយមានមុខរបរគ្រួសារមានស្ថិរភាព។
ទោះយ៉ាងណា អ្នកស្នងតំណែងអាជីវកម្មឈានមុខគេរបស់ប្រទេស អ្នកខ្លះជាអ្នកមានតាំងពីមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយខាងក្រោមនេះ កម្ពុជាថ្មីសូមនាំមិត្តអ្នកអានទៅមើលប្រវត្តិអ្នកស្នងមរតកអាជីវកម្មល្បីៗនៅប្រទេសថៃ ថាតើពួកគេជានរណាខ្លះ?
១ Peach Phachara

តារាសម្ដែងវ័យក្មេងដែលជាអ្នកស្នងមរតកនៃគ្រួសារ Chirathivat តារាសម្ដែង Peach គឺជាកូនប្រុសរបស់ Thirayut Chirathivat ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Central Plaza Hotel Public Company Limited។ ទន្ទឹមនឹងនោះ ម្ដាយរបស់ Peach ក៏មានហាងលក់ពេជ្រកណ្ដាលក្រុងបាងកក ដែលតារាប្រុសរូបនេះតែងមើលការខុសត្រូវបន្ថែមពីលើអាជីពជាតារាសម្ដែង។ ឥឡូវនេះ លោកបានងាកមករកមុខរបរផ្ទាល់ខ្លួនដូចជាហាងដំឡូងបំពង Potato Corner ផងដែរ។
២ Prakarn Raiva

Prakarn Raiva ជាតារាចម្រៀងនាំមុខក្រុម Getsunova ដែលបទចម្រៀងកំពុងពេញនិយមត្រូវបានចេញផ្សាយជាបន្តបន្ទាប់។ មនុស្សជាច្រើនប្រហែលជាមិនដឹងថាលោកគឺជាអ្នកស្នងមរតកច្បងនៃអាជីវកម្មអាហារដ៏ល្បីល្បាញ S&P នោះទេ។ សូម្បីតែពេលនេះមិនទាន់បានមកមើលអាជីវកម្ម S&P ពេញលេញក្ដី ប៉ុន្តែគាត់មានអាជីវកម្មផ្ទាល់ខ្លួន ពោលគឺ យីហោសំលៀកបំពាក់ជប៉ុន Hokuto និងភោជនីយដ្ឋាន Play Cafe នៅ Siam Paragon។
៣ Min Peachaya

មិនត្រឹមជាតារាល្បីសព្វថ្ងៃ Min Peachaya ក៏មានមុខជំនួញជំនួញជាលក្ខណៈគ្រួសារ ហាងលក់សម្ភារៈសំណង់ធំមួយនៅខេត្តខនកែន ក្រោមយីហោ “SCG Home Solution Maxhome” ហើយថែមទាំងមានក្រុមហ៊ុនធ្វើលំនៅដ្ឋានក្រោមឈ្មោះ Chonlapruek Parkville ផងដែរ ។
៤ PunPun Sutatta

ក្រៅពីទេពកោសល្យលើសអាយុដែលមានរាល់ថ្ងៃ PunPun ពិតជាតារាសម្ដែងដ៏ពូកែ ហើយបើនិយាយពីទ្រព្យសម្បត្តិក្នុងជំនួញវិញ នាងមិនចាញ់អ្នកណាឡើយ។ ឪពុករបស់នាងគឺជាប្រធានក្រុមហ៊ុន Overseas Carbonizer Co., Ltd. ដែលជាក្រុមហ៊ុននាំចូលធ្យូងថ្មដ៏ធំនៅក្នុងប្រទេសថៃ។ ហើយកាលពីពេលថ្មីៗនេះនាងទើបតែបើកដំណើរការអាជីវកម្មផ្នែកសម្រស់ និងអាហារបំប៉នផ្ទាល់ខ្លួន ដោយចំណាយទុនដល់ទៅ៨ ខ្ទង់ឯណោះ។
៥ James Ma

ជាកូនប្រុសម្នាក់ក្នុងត្រកូលអា Asarasakorn និងជាតារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ គ្មានមហាជនណាម្នាក់ក្នុងប្រទេសថៃដែលពីឋានៈរបស់ James Ma ឡើយ។ តារាប្រុសរូបនេះគឺជាស្នងមរតកនៃម្ចាស់ក្រុមថ្នាំលាបនៃតំបន់ឧស្សាហកម្ម Anythani រួមទាំងមានអាជីវកម្មនាំចូល-នាំចេញ និងការអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
៦ Krissada Sukosol Clapp

Kritsada Sukosol Clapp ដែលគេស្គាល់ច្បាស់ថា Noi Wongprue គឺជាអ្នកចម្រៀងនាំមុខគេក្នុងក្រុមចម្រៀងរបស់ប្រទេសថៃ។ ដែលគ្រួសារលោក បានធ្វើអាជីវកម្មសណ្ឋាគារអស់រយៈពេលជាច្រើនទសវត្សរ៍ហើយ រាប់តាំងពីសណ្ឋាគារប្រណិតៗចំនួន ៥នៅក្នុងសង្វាក់នេះ ទាំងនៅទីក្រុងបាងកក និងប៉ាតាយ៉ា។
៧ Burin Groove Riders

គ្រួសារ ប៊ុន វិសុទ្ធ មានបទពិសោធន៍ក្នុងឧស្សាហកម្មរថយន្តយូរមកហើយ ដោយចាប់ផ្ដើមជាអ្នកតំណាងក្រុមហ៊ុនតូយ៉ូតា។ យ៉ាងណាមិញ លោកក៏បានចាប់ទីផ្សារថ្មីគឺរថយន្ត Mercedes-Benz ក្រោមឈ្មោះ Metro Auto House Co., Ltd. ដែលដឹកនាំដោយ Burin Boonvisut អ្នកដឹកនាំក្រុមតន្រ្តី Groove Riders ដែលកាន់តំណែងជា CEO បច្ចុប្បន្ន។
៨ Natalie Chiaravanond

តារាសម្តែង អ្នកស្នងមរតកនៃក្រុម CP គ្រួសារដែលមានបំផុតនៅប្រទេសថៃ Natalie ជាកូនស្រីរបស់លោកបណ្ឌិត Prateep Chearavanont ដែលជាក្មួយប្រុសមហាសេដ្ឋី Dhanin។
៩ Bhurit Bhirombhakdi

អ្នកជំនួញ អ្នកចម្រៀង ក្រុមតន្រ្តី Bangkok Marathon ជាអ្នកស្នងមរតកច្បងជំនាន់ទី ៤ នៃគ្រួសារ Bhirombhakdi ម្ចាស់ក្រុមហ៊ុន Boon Rawd Brewery Group បច្ចុប្បន្នលោកទទួលបន្ទុកលើក្រុមហ៊ុន Boon Rawd Group ក្នុងផ្នែកទីផ្សារ និងបណ្ដាញចែកចាយផលិតផលទាំងអស់ក្នុងក្រុម។
១០ Win Siriwong

Win Siriwong ជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងដែលធ្លាប់ធ្វើការក្នុងក្រុម Sqweez Animal គឺជាកូនប្រុសតែមួយរបស់គ្រួសារ Siriwong ម្ចាស់ក្រុមហ៊ុន Flowco Co., Ltd. ដែលជាអ្នកដំឡើងស្ថានីយ៍ហ្គាសដ៏ធំនៅក្នុងប្រទេសថៃ ជាមួយនឹងប្រាក់ចំណូលជិតមួយពាន់លានបាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីថៃ Nott Visrut ថា នឹងប្រគល់មរតកទាំងអស់ឲ្យ Chompoo
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


