ជីវិតកម្សាន្ដ
Jisoo ប៉ះជាមួយ Kimberly ម្ដងទៀតនៅប្រទេសថៃ
Jisoo បានបង្ហាញខ្លួនក្នុងប្រទេសថៃ ដើម្បីចូលរួមកម្មវិធី Cartier Beautés du Monde ក្នុងនាមជាទូតសុឆន្ទៈខណៈតារាថៃ Kimberly ក៏បង្ហាញវត្តមានយ៉ាងស្និទ្ធស្នាលជាមួយសមាជិកក្រុម BLACKPINK រូបនេះដែរ។

កាលពីយប់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣សមាជិកម្នាក់នៃក្រុមចម្រៀងនារីលំដាប់ពិភពលោក Jisoo បានធ្វើឲ្យBlinks Thai ភ្ញាក់ផ្អើលដោយការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Cartier Beautés du Monde។ ក្នុងព្រឹត្តិការណ៍នេះ Jisoo ក៏បានអោបស្មាជាមួយតារាស្រីថៃល្បី Kimberly Ann Voltemas យ៉ាងស្និតខ្លាំងផងដែរ។

បន្ទាប់មកក្រោយចប់កម្មវិធី Kimberly បានបង្ហោះរូបថតមួយសន្លឹកលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដែលថតជាមួយ Jisoo រួមជាមួយនឹងខេបសិនថា Welcome to Thailand ដោយថេកឲ្យគណនីរបស់ Jisoo ថែមទៀតផង។ ទោះយ៉ាងណា នេះមិនមែនលើកទីមួយដែលអ្នកទាំងពីរតែងបង្ហាញមុខលើឆាកអន្តរជាតិក្នុងរូបភាពស្និទ្ធស្នាលគ្នាខ្លាំងបែបនេះ។ ដោយកាលពីលើកមុន នៅឯពិធីជប់លៀងអាហារពេលល្ងាចនៃកម្មវិធីសម្ពោធគ្រឿងអលង្ការ Beautés du Monde ដែលជាបណ្ដុំដ៏ប្រណីតពី Cartier ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ តារាកូរ៉េខាងត្បូងនិងតារាថៃគូនេះធ្លាប់ជួបគ្នាម្ដងហើយ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ពាក់មួករោមសត្វពណ៌លឿងដើរម៉ូដ ផ្អើលពេញផ្សារទំនើប
ចុចអាន៖សេដ្ឋីថៃ Nott Visrut ថា នឹងប្រគល់មរតកទាំងអស់ឲ្យ Chompoo
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


