ជីវិតកម្សាន្ដ
តារាសម្ដែង ថៃ ៤ ដួង ផ្ដុំគ្នាក្នុងកម្មវិធីតែមួយ កក្រើកលើអ៊ីនធឺណិត
តារាសម្ដែង៤ដួងមានដូចជា Mew Nittha, Mai Davika, Mint Chalida និង Margie Rasri បានបង្ហាញវត្តមានក្នុងឆានែលយូធូបតែមួយ ព្រមទាំងជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ។

តាមរយៈឃ្លិបនិងរូបភាពមួយចំនួនដែលម្ចាស់ឆានែល Mai Davika បានបង្ហោះលើបណ្ដាញសង្គម Instagram កំពុងទទួលបានការគាំទ្រនៅពេលឃើញស្រីស្អាតមកពីប៉ុស្តិ៍ផ្សេងគ្នា បែរជាប្រមូលផ្ដុំគ្នា ហើយក៏ជារឿងមួយដ៏កម្របំផុត ដោយមិននឹកស្មានដល់នោះទេ។

ទន្ទឹមនោះដែរ Mai Davika បានបង្ហោះរូបថតមួយសន្លឹក ហើយថែមទាំងបានសរសេរ Caption យ៉ាងខ្លីមួយថា “Mor ជួបគ្នាថ្ងៃនេះ” ស្របពេលដែលអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិបង្ហាញពីការចូលចិត្តពួកគេ និងពោលសរសើរពីសម្រស់ថាម្នាក់ៗពិតជាស្អាតមិនធម្មតានោះទេ។ ជាពិសេសពេលនេះស្រីស្អាតនិងស្រីស្អាតជួបគ្នាហើយ ចាំមើលនិយាយច្រើនប៉ុណ្ណាទៅ!

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយឡើយ សម្រាប់ការជួបជុំគ្នារបស់តារាស្រីៗទាំង៤ដួងនេះ ដោយកាលពីលើកមុនពួកគេក៏ធ្លាប់ជួបគ្នារួចទៅហើយ ដោយកាលណោះម្នាក់ៗស្លៀកឈុតប្លែកៗ ថតរូបបង្អួតហ្វេនថែមទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតប្លែកៗរបស់ Bow Maylada នៅអ៊ីតាលី ស្អាតប្លែក ទាក់អារម្មណ៍អ្នកទស្សនា
ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


