ជីវិតកម្សាន្ដ
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
នៅក្នុងថ្ងៃនេះលើពិភពអ៊ីនធឺណិតបាននិងកំពុងចែករំលែករាល់ពាក្យសម្ដីរបស់ Bella Ranee ចេញពីកម្មវិធីមួយថាអ្វីជាសុភមង្គលពិតរបស់នាង ខណៈចម្លើយមួយប្រយោគចាក់ដក់បេះដូង ធ្វើឲ្យមនុស្សទូទាំងប្រទេសថៃសរសើរនាងព្រោងព្រាត។

នៅឃ្លិបនៃការសម្ភាសន៍នេះដែរ ពិធីករលោក Woody Milintachinda បានសួរថា នាងត្រៀមខ្លួនឆ្លើយឬនៅ ស្របពេលដែល Bella និយាយថា ត្បិតថាមិនសូវមានទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីទទួលយកសំណួរនេះហើយ។ Woody បានសួរនាងថា “តើអ្វីទៅជាសុភមង្គលរបស់ Bella? តារាសម្ដែងប៉ុស្តិ៍លេខ ៣ បានឆ្លើយដោយមិនទាក់ទើរនិងញញឹមថា “ការជួយមនុស្សគឺជាគោលដៅរបស់ Belle ដែលគិតក្នុងជីវិតរួចហើយ Belle មានអារម្មណ៍ថាវាជាតម្លៃជីវិតរបស់ Belle ដូចជាបំណងរបស់ Belle ពីមុន។ គឺថាបើយើងមានយើងនឹងចែកដល់អ្នកអត់ជាង វត្ថុខ្លះមានតម្លៃខ្ពស់កប់ពពក តែមិនស្មើនឹងការចែករំលែកដល់អ្នកដទៃឡើយ”។

ភ្លាមៗនោះដែរ ចម្លើយដែលនាងបានឆ្លើយស្រាប់តែទទួលបានការកោតសរសើរនិងស៊ែរបន្តៗគ្នា ហើយមនសុ្សជាច្រើនបានឡើកវិភាគពីតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍លេខ ៣ថា នាងពិតជាមានចិត្តបុណ្យពិតប្រាកដ។ ហើយជារឿយៗ Bella Ranee តែងតែត្រូវបានមហាជនទូទាំងប្រទេសថៃ មិនថាក្រៅប្រទេស ស្រលាញ់ពេញចិត្តចំពោះកាយវិការគួរឲ្យស្រលាញ់របស់នាងនៃបេះដូងបរិសុទ្ធចំពោះមនុស្សទូទៅ។ ជាពិសេសមិនថានាងធ្វើបុណ្យរៃអង្គាសតាមវត្តអារាមណាមួយឡើយ Bella តែងមានអ្នកគាំទ្រតាមដានលើកសរសើរនិងគាំទ្រជានិច្ច៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


