ជីវិតកម្សាន្ដ
ឈុតដែល Lisa ជ្រើសស្លៀកមកកម្មវិធី CELINE តម្លៃមិនក្រោមលានដុល្លារ
Lisa សមាជិកក្រុម BLACKPINK បន្ទាប់ពីត្រូវបានតែងតាំងជា Global Brand Ambassador នៃម៉ាកយីហោប្រណិត CELINE អ្នកគាំទ្រតែងតែឃើញរូបភាពរបស់ Lisa នៅក្នុងកម្មវិធីនានាជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ។

ដោយឡែកកាលថ្មីៗនេះ Lisa បានបង្ហាញខ្លួននៅក្នុងការបើកហាង Pop-Up Store របស់ CELINE ក្នុងប្រទេសកូរ៉េ រហូតធ្វើឲ្យអ្នកគាំទ្រប្រើថេក #LISAatCelinePopUp #LISAXCELINE និងក្លាយជានិន្នាការសកល The Blinks មានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ស្អាតរបស់នាង ក្នុងសំលៀកបំពាកយ៉ាងសាមញ្ញ។ ប៉ុន្តែមើលទៅសក្ដិសមឥតខ្ចោះ។ ទន្ទឹមនោះក៏មានមនុស្សជាច្រើនចង់ដឹងតម្លៃនៃឈុតដែលនាងស្លៀកមកថែមទៀតផង។
ខាងក្រោមនេះគឺជាតម្លៃឈុតដែល Lisa ស្លៀកចូលរួមកម្មវិធី CELINE ៖
-ក្រវិល Triomphe Studs ៤៩០ដុល្លារ
– អាវក្រៅ Cropped Chelsea ៣,៦០០ដុល្លារ
– អាវយឺតក្នុង Corset Crop Top ១,១៥០ដុល្លារ
-សំពត់ខ្លី Trapeze Mini Skirt តម្លៃ ១,៥០០ដុល្លារ
-ស្បែកជើងម៉ាក Sharp Sandals ៧៣០ដុល្លារ
-ស្រោមជើង Celine ១៣០ដុល្លារ
-កាបូប Teen Triomphe ៣,០០០(អឺរ៉ូ)
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយដែលមានទស្សនិកជនចង់ដឹងតម្លៃនៃឈុតសមាជិកក្រុម BLACKPINK រូបនេះស្លៀកចូលរួមកម្មវិធីលំដាប់អន្តរជាតិនោះ។ កាលពីលើកមុននាងក៏ត្រូវគេទម្លាយតម្លៃឈុតរាប់ម៉ឺនធ្លាប់ស្លៀកក្នុងកម្មវិធីធំៗដូចគ្នា៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការសម្តែងរបស់ BLACKPINK ក្នុងពិធីជប់លៀងរបស់លោក Joe Biden ត្រូវលុបចោល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


