Connect with us

ជីវិតកម្សាន្ដ

១៤ ឆ្នាំកន្លងទៅ តួប្អូនប្រុសក្នុងរឿង F4 កូរ៉េ ដូចមនុស្សពីរផ្សេងគ្នា

បានផុស

នៅ

ក្នុងរឿងភាគដ៏ល្បីល្បាញ “Boys Over Flowers” ឬ F4 របស់កូរ៉េខាងត្បូងនាឆ្នាំ ២០០៩ ធ្លាប់បានកក្រើកវិស័យភាពយន្តទាំងក្នុងនិងក្រៅប្រទេសម្ដងរួចទៅហើយ។ ស្របពេលដែលទស្សនិកជន​ដឹង​ថា ​Park Ji Bin ដើរ​តួ​ជា​ប្អូន​តួឯកស្រី​ក្នុង​ជំនាញ​បែប​កំប្លុកកំប្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ភាពយន្ត​ដ៏ល្អឯក​នេះ ​កន្លងផុត​ទៅ​១៤ឆ្នាំ បច្ចុប្បន្ន​នេះ Park Ji Bin ​សម្ដែង​ជា​ប្អូន​ប្រុស​របស់ Keum Jan Di ដែលមាន​ឈ្មោះថា Geum Kang San ​ពេលនេះ​រូបគេ​បាន​ក្លាយ​ជា​បុរស​វ័យ ២៨ឆ្នាំ ដោយ​ផ្លាស់ប្ដូរ​មុខមាត់​ទៅ​ជា​បុរសសង្ហាដ៏​មាន​ទេពកោសល្យ​មួយរូបក្នុង​អាជីព​សិល្បៈដូចមនុស្សផ្សេងគ្នា។

ទោះយ៉ាងណា តួប្រុសរូបនេះមិនត្រឹមតែល្បីល្បាញជាតួក្មេងប្រុសក្រមិចក្រមើមក្នុងរឿង F4 នោះទេ រូបគេធ្លាប់សាងស្នាដៃជាច្រើនតាមរយៈរឿងភាគកូរ៉េល្បីៗដូចជា Hello Brother, Bad PaPa, May Queen, Blind ព្រមទាំងរឿងភាគជាច្រើនទៀតដែលរាប់មិនអស់។

តារាប្រុសវ័យក្មេង Park Ji Bin ក៏ត្រូវបានទស្សនិកជនដឹងថា រូបគេកើតថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៩៥ ដោយចាប់ផ្តើមអាជីពដំបូងជាតារាសម្តែងកុមារ ជាពិសេសនៅក្នុងរឿង Hello, Brother ឆ្នាំ ២០០៥ និង Boys Over Flowers ឆ្នាំ ២០០៩ រហូតទទួលបានភាពល្បីល្បាញ និងមានមនុស្សស្គាល់ច្រើនមកទល់ពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែង Lee Do Hyun និង Lim Ji Yeon ក្នុងរឿង”The Glory”លួចណាត់ជួបគ្នា

ចុចអាន៖តារាកូរ៉េខាងត្បូង ៨ រូប ប្រឹងជ្រៀតខ្លួនហក់ដល់ទឹកដីហូលីវូដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម